បាល់ទាត់អន្តរជាតិ
Cristiano Ronaldo ចាកចេញពីកីឡដ្ឋាន មុនការប្រកួតជាមួយ Rayo Vallecano បានបញ្ចប់
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Cristiano Ronaldo ត្រូវបានគេឃើញថា បានចាកចេញពីកីឡដ្ឋាន Old Trafford មុនពេលការប្រកួតបញ្ចប់ ដែលនោះជាការប្រកួតមិត្តភាពមុនបើករដូវកាលជាមួយនឹង Rayo Vallecano កាលពីម្សិលមិញនេះ។
យ៉ាងណាមិញ កីឡាករវ័យ 37 ឆ្នាំរូបនេះបានលេងជាលើកដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Erik ten Hag ខណៈដែលគាត់បានខកខានដំណើរប្រកួតផ្សេងទៀតនៅអូស្ត្រាលី និងប្រទេសថៃ។
ការប្រកួតជាមួយ Rayo Vallecano កីឡាករសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo លេងបាន 45 នាទី ហើយត្រូវបានប្ដូរចេញ និងជំនួសដោយកីឡាករ Amad Diallo។ ការប្ដូរចេញនោះ មើលទៅហាក់ដូចជាធ្វើឲ្យ Ronaldo មិនសប្បាយចិត្តឡើយ ហើយគាត់ត្រូវបានគេមើលឃើញថា បានចាកចេញពីកីឡដ្ឋានមុនពេលនៃការប្រកួតបានបញ្ចប់។
ដោយឡែកក្លឹបបិសាចក្រហម Manchester United បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហារបស់ Cristiano Ronaldo ដែលធ្វើទង្វើបែបនេះ ហើយត្រូវដាក់ពិន័យអ្វី រឺអត់នោះឡើយ។ Cristiano Ronaldo បានត្រឡប់មកលេងជាមួយមិត្តរួមក្រុមរបស់គាត់វិញ ប៉ុន្តែទំនាក់ទំនងរបស់គាត់ និងលោក Erik ten Hag បានធ្វើឲ្យអ្នកគាំទ្រមានការខកចិត្តខ្លាំង។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ19 hours ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)