បាល់ទាត់អន្តរជាតិ
Rio Ferdinand លើកឡើងថា គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម មិនផ្ដល់ការគោរពចំពោះ Casemiro និង Cristiano Ronaldo
ខ្សែបម្រើ Casemiro មិនបានបង្ហាញខ្លួនក្នុងជម្រើស 11 នាក់ដំបូង ហើយខ្សែប្រយុទ្ធ Cristiano Ronaldo មិនបានចូលលេងឡើយ នៅក្នុងការចាញ់ដ៏អាម៉ាស់របស់ក្លឹបបិសាចក្រហម Mancheste United ជាមួយក្លឹប Mancheste City កាលពីម្សិលមិញនេះ។
ទាក់ទងនឹងរឿងនេះដែរ យោងទៅតាមអតីតកីឡាករឆ្នើមរបស់ក្លឹបបិសាចក្រហមលោក Rio Ferdinand បានលើកឡើងថា កីឡាករបាល់ទាត់វ័យចំណាស់ទាំងពីររូបនេះ មិនត្រូវបានទទួលការគោរពពីគ្រូបង្វឹកលោក Erik ten Hag ឡើយ ខណៈដែល Casemiro ជាខ្សែបម្រើឆ្នើមម្នាក់ ដែលធ្លាប់ឈ្នះពាន UEFA Champions League ចំនួន 5 ដង។
ក្លឹបបិសាចក្រហម Mancheste United បានចាញ់ក្រុមរបស់លោក Pep Guardiola ក្នុងលទ្ធផល 6 ទល់នឹង 3 នៅកីឡដ្ឋាន Etihad ហើយខ្សែប្រយុទ្ធ Erling Haaland និង Phil Foden សុទ្ធតែរកបានគ្រាប់បាល់ Hat-trick ដូចគ្នា។
យ៉ាងណាមិញខ្សែបម្រើ Casemiro ទើបតែបានបង្ហាញខ្លួនក្នុងជម្រើស 11 នាក់ដំបូងតែមួយប្រកួតប៉ុណ្ណោះ ដែលវាជាការប្រកួតនៅ Europa League គិតចាប់តាំងពីការផ្ទេរមកបិសាចក្រហមក្នុងតម្លៃ 70 លានផោន កាលពីប៉ុន្មានខែមុននេះ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi ទាមទារឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើកណ្ដាលមួយរូបរបស់ក្លឹប Real Sociedad