បាល់ទាត់អន្តរជាតិ
Barcelona លុតក្រុមភ្ញៀវ Athletic Bilbao 4-0 (មានវីដេអូ)
ក្លឹបអ្នកមានបុណ្យ Barcelona បានយកឈ្នះទៅលើក្រុម Athletic Bilbao ក្នុងលទ្ធផល 4 ទល់នឹង 0 កាលពីរំលងអាធ្រាតយប់មិញនេះ បន្ទាប់ពីបានខកចិត្តជាមួយនឹងការប្រកួត El Clasico កាលពីសប្ដាហ៍មុន។ ជាមួយគ្នានេះដែរ Barcelona បានបន្តឈរនៅលេខរៀងទីពីរដដែល ដោយចាញ់ Real Madrid ដែលជាក្រុមលេខមួយចំនួន 3 ពិន្ទុ។
ដោយឡែកខ្សែប្រយុទ្ធសញ្ជាតិបារាំង Ousmane Dembele បានក្លាយជាកីឡាករល្អប្រចាំការប្រកួតនោះ ដោយជាម្ចាស់គ្រាប់បាល់ 1 គ្រាប់ និង Assists បាន 3 ដង។ គ្រាប់បាល់របស់ Barcelona គឺជាការស៊ុតបញ្ចូលទីពី Ousmane Dembele នៅនាទីទី 12, Sergi Roberto នៅនាទីទី 18, Robert Lewandowski នៅនាទីទី 22 និង Ferran Torres នៅនាទីទី 73។
យ៉ាងណាមិញនៅប្រកួតបន្ទាប់របស់ Barcelona គឺជាការប្រកួតក្នុងក្របខណ្ឌ UEFA Champions League ដែលត្រូវតតាំងជាមួយក្រុមខ្លាំងមកពីអាឡឺម៉ង់ Bayern Munich នៅថ្ងៃទី 27 សប្ដាហ៍នេះ។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖
អត្ថបទដោយ៖ X-Sportkh
-
បាល់ទាត់អន្តរជាតិ2 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ20 hours ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ