បាល់ទាត់អន្តរជាតិ
Manchester City ត្រៀមចុះហត្ថលេខាលើ Rafael Leao ដើម្បីផ្គាប់ចិត្តលោក Pep Guardiola
ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានសន្យាជាមួយគ្រូបង្វឹករបស់ពួកគេគឺលោក Pep Guardiola ថា ក្លឹបនឹងព្យាយាមនាំយកខ្សែប្រយុទ្ធស្លាប Rafael Leao របស់ក្លឹប AC Milan មកកាន់កីឡដ្ឋាន Etihad ឲ្យបាន។
យ៉ាងណាមិញកាលពីសប្តាហ៍មុន ក្លឹប Manchester City បានប្រកាសថា លោក Pep Guardiola បានចុះកុងត្រាថ្មី ដោយមានសុពលភាពរហូតដល់ចុងបញ្ចប់នៃរដូវកាលឆ្នាំ 2024-2025។ យោងតាម Fichajes បានឲ្យដឹងថា ក្នុងអំឡុងពេលពិភាក្សាអំពីការបន្តកុងត្រាថ្មីជាមួយ Pep Guardiola ក្លឹបបានបង្ហាញឲ្យគ្រូបង្វឹករូបនេះដឹងពីផែនការមួយចំនួនរបស់ក្លឹប។
ផែនការណ៍មួយក្នុងចំណោមផែនការណ៍ផ្សេងៗជាច្រើនទៀតដែលក្លឹបបានឲ្យលោក Pep Guardiola ដឹងនោះ គឺការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Rafael Leao។ លើសពីនេះទៅទៀត Manchester City បានសន្យាជាមួយលោក Pep Guardiola ថា ពួកគេនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីដំណើរការក្នុងការហត្ថលេខាលើកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ នៅក្រោយព្រឹត្តិការណ៍ World Cup 2022 បញ្ចប់ទៅ។
ប្រភព: Sportsmole