បាល់ទាត់អន្តរជាតិ
Atletico Madrid នឹងចុះហត្ថលេខាលើ Luis Alberto ប្រសិនបើ Joao Felix ចាកចេញ
យោងតាមសារព័ត៌មាន El Nacional បានឲ្យដឹងថា ក្លឹប Atletico Madrid បានកំណត់គោលដៅលើអតីតកីឡាកររបស់ Liverpool គឺខ្សែបម្រើប្រយុទ្ធ Luis Alberto ដើម្បីមកជំនួសតំណែងរបស់ Joao Felix ដែលត្រៀមចាកចេញ។
បច្ចុប្បន្ន Luis Alberto ជាកីឡាករដ៏សំខាន់មិនអាចខ្វះបាន និងបង្ហាញខ្លួនស្ទើរគ្រប់ប្រកួតរបស់ក្លឹប ប៉ុន្តែ Lazio អាចលក់កីឡាកររូបនេះចេញក្នុងតម្លៃប្រហែល 30 លានផោនប៉ុណ្ណោះ។ អ្វីដែលពិសេសនោះគឺ Luis Alberto ធ្លាប់មានបទពិសោធន៍លេងនៅប្រទេសអេស្ប៉ាញជាមួយក្លឹបដូចជា Sevilla, Deportivo La Coruna និង Malaga មុនពេលផ្ទេរទៅទឹកដីអង់គ្លេសដោយចូលរួមជាមួយក្លឹបហង្សក្រហម Liverpool។
យ៉ាងណាមិញក្លឹប Atletico Madrid បានចាប់ផ្តើមរៀបចំលក់ចេញ Joao Felix ខណៈដែលកីឡាកររូបនេះក៏មិនចង់បន្តនៅ Metropolitano ទៀតដែរ។ ទោះជាយ៉ាងណា Felix នៅសល់កុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនរហូតដល់ឆ្នាំ 2026 ហើយក្លឹប Atletico Madrid ចង់បានតម្លៃផ្ទេរប្រហែល 80 លានអឺរ៉ូ ដើម្បីលក់ខ្សែប្រយុទ្ធស្លាបរូបនេះ។ ដោយឡែកក្លឹបយក្សបារាំង Paris Saint-Germain (PSG), Manchester United, Chelsea និង Bayern Munich ជាក្លឹបធំៗដែលកំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Joao Felix។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ23 hours ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Man United ត្រៀមដាក់សំណើរច្រើនជាង 80 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើ Ronald Araujo
-
បាល់ទាត់អន្តរជាតិ1 day ago
PSG គ្រងតំណែងជើងឯក Ligue 1 ជាលើកទី 12 ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន