បាល់ទាត់អន្តរជាតិ
ក្លឹបសេះបង្កង់ Juventus នៅជំពាក់លុយ Cristiano Ronaldo
ថ្មីៗនេះមានរបាយការណ៍មួយបានឲ្យដឹងថា ក្លឹបសេះបង្កង់ Juventus នៅតែជំពាក់លុយ Cristiano Ronaldo បើទោះបីជាខ្សែប្រយុទ្ធរូបនេះបានចាកចេញពីក្លឹបតាំងពី 16 ខែមុនក៏ដោយ។
យ៉ាងណាមិញ Cristiano Ronaldo ដែលបច្ចុប្បន្នមានវ័យ 37 ឆ្នាំបានចូលរួមជាមួយក្លឹបយក្សអ៊ីតាលីកាលពីឆ្នាំ 2018 ក្នុងតម្លៃផ្ទេរជិត 100 លានផោន។ 3 ឆ្នាំក្រោយមក ទើបគាត់ផ្ទេរមកចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United។
យោងតាមការចុះផ្សាយរបស់ La Gazzetta Dello Sport បានឲ្យដឹងថា នៅពេលដែល Cristiano Ronaldo បានផ្ទេរទៅក្លឹប Juventus ការចុះហត្ថលេខារបស់គាត់ មានបូកបញ្ចូលនឹងប្រាក់រង្វាន់បន្ថែមមួយចំនួនទៀត ហើយបើទោះបីជាគាត់ចាកចេញពីក្លឹបក្នុងអំឡុងពេលនៃវិបត្តិ Covid-19 ក៏ដោយ ប្រាក់បន្ថែមនោះមិនត្រូវបានលុបចោលឡើយ។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងចំណោមកីឡាករដែលបានកាត់បន្ថយប្រាក់ឈ្នួលអំឡុងពេលនៃជម្ងឺរាតត្បាត Covid-19 ដែរ ដើម្បីជួយដល់ក្លឹប ប៉ុន្តែគាត់នៅតែទទួលបានប្រាក់បន្ថែមដែលក្លឹបសន្យានឹងផ្ដល់ឲ្យគាត់ ព្រោះប្រាក់ទាំងនោះមិនជាប់ទាក់ទងទៅនឹងទីផ្សារភាគហ៊ុន រឺ FIGC ទេ។
ប្រភព: Dailymail
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត
-
បាល់ទាត់អន្តរជាតិ2 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!