បាល់ទាត់អន្តរជាតិ
ខ្សែបម្រើ Sergio Busquets ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញ
ខ្សែបម្រើឆ្នើម Sergio Busquets បានបញ្ជាក់ថា គាត់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ បន្ទាប់ពីចប់ភារកិច្ចនៅ World Cup ជាមួយអេស្ប៉ាញ។ កីឡាករវ័យ 34 ឆ្នាំរូបនេះបានដើរតួជាកាពីតែនក្រុមអេស្ប៉ាញនៅ World Cup 2022 ប៉ុន្តែត្រូវបញ្ចប់ដោយការខកចិត្តបន្ទាប់ពីចាញ់ម៉ារ៉ុកនៅវគ្គ 16 ក្រុមចុងក្រោយ។
ទន្ទឹមនឹងនេះដែរលោក Luis Enrique ក៏បានចាកចេញពីតំណែងជាគ្រូបង្វឹកផងដែរ ដែលវាកើតឡើងប៉ុន្មានថ្ងៃក្រោយពេលដែលក្រុមជម្រើសជាតិអេស្ប៉ាញធ្លាក់ចេញពី World Cup។
ដំបូងឡើយ Sergio Busquets ត្រូវបានគេប្រាប់ថា នឹងបន្តលេងឲ្យក្រុមជម្រើសជាតិ ខណៈដែលគាត់នៅតែជាកីឡាករដ៏មានឥទ្ធិពលសម្រាប់ Barcelona ប៉ុន្តែទីបំផុតខ្សែបម្រើដ៏មានបទពិសោធន៍រូបនេះបានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិហើយ។ គាត់បានសរសេរនៅលើគណនី Instagram របស់គាត់ថា៖ “ជំរាបសួរអ្នកទាំងអស់គ្នា! ខ្ញុំចង់ប្រកាសថាបន្ទាប់ពីជិត 15 ឆ្នាំ និង 143 ប្រកួត ពេលវេលាបានមកដល់ហើយ ដើម្បីនិយាយលាក្រុមជម្រើសជាតិ”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi ទាមទារឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើកណ្ដាលមួយរូបរបស់ក្លឹប Real Sociedad
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង