បាល់ទាត់អន្តរជាតិ
Barcelona និងក្លឹបធំៗជាច្រើនកំពុងចាប់ចិត្តលើកីឡាករវ័យ 18 ឆ្នាំមួយរូបនៅក្នុងប្រទេសប្រស៊ីល
ក្លឹបធំៗចំនួន 4 ដែលមាន Barcelona, Manchester United, Arsenal និង Chelsea ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Vitor Roque របស់ក្លឹប Athletico Paranaense ដែលស្ថិតនៅលីគកំពូលនៃប្រទេសប្រេស៊ីល។
កីឡាករវ័យ 18 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 6 គ្រាប់ និង Assist មួយគ្រាប់ក្នុងការបង្ហាញខ្លួន 16 ប្រកួតសម្រាប់ក្លឹប Cruzeiro មុនពេលដែលគាត់បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹប Athletico Paranaense ក្នុងខែមេសា ឆ្នាំ 2022។
ជាមួយនឹងទេពកោសល្យដ៏អស្ចារ្យនេះ គាត់ទទួលបានការចាប់អារម្មណ៍ពីក្លឹបជាច្រើននៅតំបន់អឺរ៉ុប។ យោងតាមរបាយការណ៍ពី 90min បានអះអាងថា Barcelona, Manchester United, Arsenal និង Chelsea សុទ្ធតែជាក្លឹបដែលកំពុងពិចារណាលើការផ្ទេរកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ។ របាយការណ៍ដដែលនេះបានអះអាងថា Barcelona បច្ចុប្បន្នកំពុងមានភាគរយខ្ពស់ជាងក្លឹបផ្សេងៗក្នុងការទទួលបាន Vitor Roque ព្រោះពួកគេជាក្រុមកំពូលតារាងនៅ La Liga។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo