បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Crystal Palace ប្រកាសបណ្ដេញលោក Vieira ចេញពីតំណែងជាគ្រូបង្វឹក
នៅប៉ុន្មានម៉ោងមុននេះ ក្លឹប Crystal Palace បានប្រកាសបណ្តេញគ្រូបង្វឹករបស់ខ្លួនលោក Patrick Vieira ចេញពីតំណែងហើយ។ បុរសវ័យ 46 ឆ្នាំរូបនេះត្រូវបានក្លឹបបញ្ឈប់ការងារបន្ទាប់ពីក្រុមមានទម្រង់លេងធ្លាក់ចុះខ្លាំង ដោយមិនស្គាល់ជ័យជំនះទាល់តែសោះក្នុងការប្រកួត 12 លើកចុងក្រោយរបស់ពួកគេនៅគ្រប់ការប្រកួតទាំងអស់។
ការបរាជ័យក្នុងលទ្ធផល 1-0 ជាមួយក្លឹប Brighton កាលពីថ្ងៃពុធសប្ដាហ៍នេះ ជាការដឹកនាំចុងក្រោយបង្អស់ក្នុងតួនាទីរបស់លោក Patrick Vieira។ ដូចគ្នានេះដែរ ក្លឹប Crystal Palace ក៏បានប្រកាសថា លោក Osian Roberts, Kristian Wilson និង Said Aigoun ដែលជាសមាជិកនៃក្រុមគ្រូបង្វឹករបស់លោក Patrick Vieira ក៏បានចាកចេញដែរ ប៉ុន្តែលោក Dean Kiely នឹងបន្តធ្វើជាគ្រូបង្វឹកសម្រាប់អ្នកចាំទីដដែល។
គួររំលឹកផងដែរថា គ្រូបង្វឹកសញ្ជាតិបារាំងដែលមានវ័យ 46 ឆ្នាំរូបនេះ ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លឹប Crystal Palace ជាផ្លូវការណ៍នៅថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2021 ជាមួយនឹងកុងត្រារយៈពេល 3 ឆ្នាំ។ គាត់បានចូលមកកាន់តំណែងនេះ បន្ទាប់ពីការចាកចេញរបស់គ្រូបង្វឹកចាស់របស់ពួកគេលោក Roy Hodgson ដែលបានដឹកនាំក្លឹបតាំងពីឆ្នាំ 2017 មកម្ល៉េះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
PSG គ្រងតំណែងជើងឯក Ligue 1 ជាលើកទី 12 ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន