បាល់ទាត់អន្តរជាតិ
Luis Enrique កំពុងនៅទីក្រុងឡុងដ៏ ចរចាតំណែងជាគ្រូបង្វឹករបស់តោខៀវ Chelsea
លោក Luis Enrique ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងទីក្រុងឡុងដ៍ ដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះនឹងជួបពិភាក្សាជាមួយក្លឹបតោខៀវ Chelsea ជុំវិញតំណែងជាគ្រូបង្វឹកថ្មីនៅ Stamford Bridge។ បច្ចុប្បន្នតោខៀវ មិនទាន់រកបានគ្រូបង្វឹកថ្មីនៅឡើយទេ បន្ទាប់ពីពួកគេបានធ្វើការសម្រេចចិត្តបណ្តេញលោក Graham Potter ចេញពីតំណែងកាលពីចុងសប្តាហ៍មុន។
មានគ្រូបង្វឹកជាច្រើន ដែលត្រូវបានគេសន្និដ្ឋានថា អាចនឹងទៅដឹកនាំនៅ Chelsea ដែលគ្រូបង្វឹកទាំងនោះមានដូចជា Julian Nagelsmann, Frank Lampard, Jose Mourinho និងចុងក្រោយគឺលោក Luis Enrique។ យ៉ាងណាមិញលោក Julian Nagelsmann ទើបតែបាត់បង់ការងារនៅ Bayern Munich ក៏កំពុងមានទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងតំណែងនៅតោខៀវ ខណៈដែលមានការអះអាងផងដែរថាលោក Frank Lampard ក៏អាចនឹងត្រឡប់ទៅក្លឹបចាស់របស់គាត់វិញដូចគ្នា។
ដោយឡែកយោងតាមពត៌មានចុងក្រោយមួយរបស់ Jigantes FC បានអះអាងថា លោក Luis Enrique បានមកដល់ទីក្រុងឡុងដ៍ហើយ ជាមួយនឹងអ្នកតំណាងរបស់គាត់ ដើម្បីពិភាក្សាចរចា ជុំវិញការក្លាយជាអ្នកជំនួសតំណែងរបស់លោក Graham Potter។ លើសពីនេះទៅទៀតអ្នកកាសែតជនជាតិអ៊ីតាលី Fabrizio Romano ក៏បាននិយាយនៅលើគណនី Twitter ផ្លូវការរបស់គាត់ដែរថា គ្រូបង្វឹកអេស្ប៉ាញរូបនេះ 100% គឺចាប់អារម្មណ៍ចំពោះការទៅដឹកនាំតោខៀវ Chelsea។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi ទាមទារឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើកណ្ដាលមួយរូបរបស់ក្លឹប Real Sociedad
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង