បាល់ទាត់អន្តរជាតិ
Sofiane Boufal៖ ខ្ញុំចូលចិត្ត Messi ជាង Cristiano Ronaldo ហើយក្លឹបដែលខ្ញុំចង់លេងជាមួយគឺ…
កីឡាកររបស់ក្រុមជម្រើសជាតិម៉ារ៉ុក Sofiane Boufal បានសារភាពថា គាត់រីករាយនឹងឃើញ Cristiano Ronaldo បរាជ័យក្នុងការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2022 ហើយទន្ទឹមនឹងនេះដែរ គាត់ក៏បានកោតសរសើរចំពោះភាពជោគជ័យរបស់ Lionel Messi នៅក្នុងពេលនោះ។
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានចាប់ផ្ដើមការប្រកួត World Cup នៅប្រទេសកាតាដោយមានសង្ឃឹមខ្ពស់ ប៉ុន្តែការប្រកួតមិនបានទៅតាមដំណើរនៃគម្រោងដែលគាត់ចង់បាននោះឡើយ ហើយបានធ្លាក់ចេញត្រឹមវគ្គ 8 ក្រុមចុងក្រោយក្រោមស្នាដៃរបស់ក្រុមជម្រើសជាតិម៉ារ៉ុក។ ផ្ទុយពីនេះ Lionel Messi បានបរាជ័យនៅក្នុងការប្រកួតបើកឆាក ប៉ុន្តែដំណើរផ្សងព្រេងរបស់គាត់បានឈានដល់វគ្គផ្ដាច់ព្រ័ត និងលើកពានជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរ។
Sofiane Boufal ដែលជាកីឡាករដ៏សំខាន់ម្នាក់របស់ម៉ារ៉ុកនៅ World Cup ពេលនេះបាននិយាយថា គាត់រីករាយក្នុងការឃើញ Cristiano Ronaldo បរាជ័យដោយចាញ់ក្រុមម៉ារ៉ុករបស់គាត់។ កីឡាកររូបនេះក៏បានបង្ហើបដែរថា គាត់ចូលចិត្ត Messi ជាង Cristiano Ronaldo។ Sofiane Boufal បាននិយាយទៅកាន់ @ReshadRahman ថា៖ “ដោយការគោរពចំពោះ Cristiano Ronaldo ខ្ញុំរីករាយដែលបានឃើញគាត់បរាជ័យ ច្រើនជាងអ្វីដែលយើងបរាជ័យ។ ខ្ញុំចូលចិត្ត Messi ជាង Ronaldo ហើយក្លឹបដែលខ្ញុំចង់លេងគឺ Barcelona”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)