Connect with us

បាល់ទាត់អន្តរជាតិ

អតីត​ខ្សែ​បម្រើ​ម្នាក់​របស់ Tottenham Hotspur ប្រាប់​ថា Pochettino នឹង​មិន​ជោគជ័យ​ឡើយ ក្នុង​ការ​ទៅ​ដឹកនាំ​តោខៀវ Chelsa ពេល​នេះ!!!

Published

on

អតីតខ្សែ​បម្រើ​ម្នាក់​របស់​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur លោក Jamie O’Hara បាន​ទស្សន៍ទាយ​ទុក​ជា​មុន​ថា លោក Mauricio Pochettino នឹង​ជួប​រឿងរ៉ាវ​​ដ៏​អាក្រក់​បំផុត​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​របស់​ខ្លួន ប្រសិន​បើ​គាត់​ពិត​ជា​សម្រេច​ចិត្ត​ក្នុង​ការ​ចូល​កាន់​តំណែង​ជា​គ្រូ​បង្វឹក​ថ្មី​របស់​តោខៀវ Chelsea។

ដូចគ្នា​នេះ​ដែរ Jamie O’Hara បាន​និយាយ​បន្ថែម​ទៀត​ថា អតីត​គ្រូ​បង្វឹក​របស់​ក្លឹប​ម្ចាស់​ខ្នាយមាស Tottenham Hotspur នឹង​មិន​សាកសម​សម្រាប់​ការ​ទៅ​ដឹកនាំ​នៅ Chelsea នោះ​ទេ ព្រោះ​គាត់​គឺ​ជា​បុរស​ដែល​ធ្លាប់​បាន​កសាង​សមិទ្ធិផល និង​ឆ្លងកាត់​រឿង​ដ៏​អស្ចារ្យ​ជា​ច្រើន​ជាមួយ​ក្លឹប Tottenham Hotspur។

យ៉ាង​ណា​មិញ ក្រៅ​ពី​ទម្រង់​លេង​ធ្លាក់​ចុះ​ខ្លាំង​នោះ បន្ទាប់​ពី​ការ​បណ្តេញ​លោក Graham Potter ចេញ​ពី​តំណែង តោខៀវ Chelsea បាន​ព្យាយាម​យ៉ាង​លំបាក ក្នុង​ការ​ស្វែងរក​បេក្ខភាព​គ្រូបង្វឹក​ថ្មី​ដែល​អាច​ដឹកនាំ​ក្លឹប​ឲ្យ​ប្រសើរ​ឡើង​វិញ​បាន និង​ជា​ពិសេស​សម្រាប់​ការ​ត្រៀម​ប្រកួត​ប្រជែង​នា​រដូវកាល​ក្រោយ។ បច្ចុប្បន្ន ​វីរបុរស​របស់​ក្លឹប​លោក Frank Lampard បាន​មក​ដឹកនាំ​បណ្ដោះ​អាសន្ន​រហូត​ដល់​ចប់​រដូវ​កាល ប៉ុន្តែ​តាំង​ពី​ចូល​មក​ដឹកនាំ​មក គ្រូ​បង្វឹក​រូប​នេះ​មិន​ទាន់​ស្គាល់​ជ័យ​ជម្នះ​នៅ​ឡើយ​ទេ ពោល​គឺ​បាន​ចាញ់​ទាំង 5 ប្រកួត។

របាយការណ៍​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​អង់គ្លេស​បាន​បង្ហាញ​ថា Pochettino ដែល​ជា​អតីត​គ្រូ​បង្វឹក​របស់ Tottenham Hotspur និង PSG ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការងារ​ជា​គ្រូ​បង្វឹក​ថ្មី​របស់ Chelsea។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក O’Hara បាន​រិះគន់​រឿង​នេះ ដោយ​គាត់​បាន​ប្រាប់​ទៅ​កាន់ talkSPORTS ថា៖ “ខ្ញុំ​មិន​គិត​ថា ការ​ដឹកនាំ​របស់​គាត់​នឹង​ល្អ​នោះ​ទេ ព្រោះ​គាត់​គឺ​សម្រាប់ Tottenham Hotspur។ ហេតុផល​ដែល​ខ្ញុំ​គិត​ថា នោះ​ជា​ការ​បរាជ័យ​គឺ​ដោយ​សារ Chelsea នៅ​តែ​ស្ថិត​ក្នុង​គំនិត​ចង់​ឈ្នះ​គ្រប់​ការ​ចំណាយ​ទាំង​អស់​របស់​ខ្លួន។ បើ​មិន​ឈ្នះ​ទេ នោះ​គេ​នឹង​បណ្ដេញ​អ្នក​ចេញ”។

ប្រភព: Dailypost

Trending

Exit mobile version