បាល់ទាត់អន្តរជាតិ
Messi មិនសប្បាយចិត្តរឿងព្យួរការប្រកួត ពេលនេះចង់ចាកចេញពី PSG មុនបិទរដូវកាល
តារាឆ្នើម Lionel Messi ត្រូវបានគេរាយការណ៍ថា កំពុងពិចារណារកជម្រើសនៃការបញ្ចប់កុងត្រារបស់គាត់នៅ PSG នៅរយៈពេល 10 ថ្ងៃខាងមុខនេះ។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះមិនសប្បាយចិត្តនឹងការព្យួរការប្រកួតរបស់ខ្លួនរយៈពេល 2 សប្តាហ៍ឡើយ ដែលគាត់ត្រូវបានគេអះអាងថា ចង់ចាកចេញពីក្លឹបមុនចប់រដូវកាលតែម្ដង។
យោងតាមរបាយការណ៍របស់ LeParisen បានឲ្យដឹងថា Messi នឹងធ្វើការជាមួយភ្នាក់ងាររបស់គាត់ និងមើលពីស្ថានភាពថា តើគាត់អាចចាកចេញពី PSG ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះបានដែរ រឺយ៉ាងណា ខណៈដែលគាត់កំពុងស្ថិតក្នុងការពិន័យរយៈពេល 2 សប្តាហ៍ ដោយសារការធ្វើដំណើរដោយគ្មានការអនុញ្ញាតពីក្លឹបទៅកាន់ប្រទេសនៃទឹកដីមជ្ឈិមបូព៌ា។
របាយការណ៍ជាច្រើនបានអះអាងថា បើទោះបីជា Messi មិនអាចចាកចេញពីក្លឹបយក្សបារាំងនៅពេលនេះបានក៏ដោយ គាត់បានសម្រេចចិត្តរួចហើយថា នឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ នៅពេលដែលកុងត្រារបស់គាត់ផុតកំណត់។ ខ្សែប្រយុទ្ធរូបនេះកំពុងមានជម្រើសបីនៅក្នុងដៃ ដោយអាចវិលត្រឡប់ទៅក្លឹបចាស់ Barcelona វិញ រឺផ្ទេរទៅទឹកដីអាមេរិច ហើយក៏អាចជ្រើសរើសការទៅលេងនៅអារ៉ាប៊ីសាអូឌីត ជាមួយនឹងប្រាក់ខែដ៏ច្រើនសន្ធឹកសន្ធាប់។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ3 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម