បាល់ទាត់អន្តរជាតិ
Crystal Palace កំពុងពិចារណាចង់នាំយក Aaron Wan-Bissaka មកវិញ
យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹប Crystal Palace កំពុងពិចារណាលើផ្ទេរខ្សែការពារស្ដាំ Aaron Wan-Bissaka របស់ក្លឹបបិសាចក្រហម Manchester United នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។
កីឡាករសញ្ជាតិអង់គ្លេសបានចាកចេញពី Crystal Palace កាលពីឆ្នាំ 2019 ក្នុងតម្លៃផ្ទេរ 50 លានផោន និងបានបង្ហាញខ្លួនដ៏លេចធ្លោរពេលដែលចាប់ផ្ដើមការប្រកួតដំបូងៗជាមួយក្លឹបបិសាចក្រហម។
Aaron Wan-Bissaka បានក្លាយជាកីឡាករជម្រើសទីមួយ ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer ។ ប៉ុន្តែខ្សែការពារស្តាំរូបនេះ ត្រូវបានអង្គុយនៅកៅបម្រុង នៅរដូវកាលនេះ ក្រោយពេលដែល Diogo Dalot មានទម្រង់លេងលេចធ្លោរជាងគាត់។
តាមរបាយការណ៍ពី The Athletic បានឲ្យដឹងថា Crystal Palace កំពុងពិចារណានាំយក Aaron Wan-Bissaka ត្រឡប់ទៅក្លឹបវិញ ដោយសារពួកគេត្រូវការការប្រកួតប្រជែងបន្ថែមទៀតនៅរដូវកាលក្រោយ។
យ៉ាងណាមិញ កុងត្រារបស់កីឡាករវ័យ 24 ឆ្នាំ Aaron Wan-Bissaka ជាមួយក្លឹប នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2024 ប៉ុន្តែ ប្រសិនបើការផ្ទេរទិញផ្ដាច់កុងត្រាមិនអាចកើតឡើង Crystal Palace អាចនឹងដាក់សំណើរខ្ចីជើង បូករួមនឹងលក្ខខណ្ឌនៃការទិញដាច់ផងដែរ។
ប្រភព: Si
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ