បាល់ទាត់អន្តរជាតិ
Werner បង្ហាញថា គាត់មិនស្ដាយក្រោយឡើយ ក្នុងការជ្រើសរើស Chelsea ហើយបដិសេធជាមួយ Liverpool
Timo Werner បានសារភាពថា គាត់មិនសោកស្តាយដែលខ្លួនបានជ្រើសរើសការចូលរួមជាមួយក្លឹបតោខៀវ Chelsea ជំនួសឲ្យហង្សក្រហម Liverpool កាលពីឆ្នាំ 2020 នោះឡើយ។
ខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់ Timo Werner ធ្លាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់កីឡដ្ឋាន Anfield អំឡុងពេលដែលគាត់កំពុងឡើងជើងខ្លាំងនៅ RB Leipzig ប៉ុន្តែទីបំផុតខ្សែប្រយុទ្ធស្លាបរូបនេះ បានសម្រេចចិត្តផ្ទេរទៅកាន់ទឹកដី Stamford Bridge ជំនួសវិញ ក្នុងតម្លៃផ្ទេរ 47.5 លានផោន។
កាលពីពេលថ្មីៗនេះ Werner បាននិយាយទៅកាន់កាសែត Evening Standard ថា “ពេលខ្ញុំនៅ Leipzig ខ្ញុំមានលទ្ធភាពមក Premier League ។ Liverpool ក៏ស្ថិតក្នុងគំនិតរបស់ខ្ញុំដែរ ហើយជាជម្រើសដ៏ល្អសម្រាប់ខ្ញុំ ប៉ុន្តែនៅចុងបញ្ចប់ ខ្ញុំបានសម្រេចចិត្តលើ Chelsea ហើយខ្ញុំបានឈ្នះ Champions League កាលពីឆ្នាំមុន។ វាមិនមែនជាការសម្រេចចិត្តខុសនោះទេ”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ត្រៀមបើកច្រកផ្លូវឲ្យកីឡាករដែលមានប្រាក់ខែខ្ពស់មួយរូបចាកចេញ នៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ3 days ago
Van Dijk គាំទ្រចង់ឲ្យគ្រូបង្វឹករូបនេះ មកដឹកនាំនៅ Liverpool រដូវកាលក្រោយ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករសំខាន់ 2 រូបរបស់ Man City នឹងអវត្តមានក្នុងការប្រកួតទល់នឹង Brighton នៅរំលងអាធ្រាតនេះ!!!