Connect with us

បាល់ទាត់អន្តរជាតិ

Frankfurt លើក​ពាន Europa League ជា​លើកទី​ពីរ បន្ទាប់​ពី​ខកខាន​ឈ្នះពាន​នេះ​តាំង​ពី​ឆ្នាំ 1980

Published

on

ក្លឹប​មក​ពី​អាឡឺម៉ង់ Eintracht Frankfurt បាន​ឈ្នះពាន​រង្វាន់ Europa League ជា​លើក​ដំបូង​របស់​ពួកគេ​ចាប់​តាំង​ពី​ឆ្នាំ 1980 ដោយ​បាន​យក​ឈ្នះ​ក្រុម Rangers តាម​រយៈការ​ស៊ុតបាល់​ប៉េណាល់ទី​កាត់​សេចក្ដី បន្ទាប់​ពី​លទ្ធផល​ស្មើ 1-1 រហូត​ដល់​ម៉ោង​បន្ថែម 15 នាទី​ពីរ​ដង។

Joe Aribo បាន​ជួយ​ឲ្យ Rangers នាំមុខ​មួយ​គ្រាប់​មុន តាម​រយៈ​ការ​ស៊ុតបញ្ចូលទី​យ៉ាង​ល្អ​នៅ​នាទីទី 57 ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី Rafael Borre បាន​ស៊ុត​មួយ​គ្រាប់​តាម​ស្មើវិញ​នៅ​នាទីទី 69 ដោយ​មាន​​ការ​បញ្ជូនបាល់​ពី Filip Kostic។

ការ​ប្រកួត​ដ៏​ស្វិតស្វាញ​បាន​ឈាន​ដល់​ម៉ោង​បន្ថែម 15 នាទីទី​ពីរ​ដង ហើយ​ក្រុម​ទាំង​ពីរ​នៅ​តែ​រក្សា​លទ្ធផល​មួយ​ស្មើ ធ្វើ​ឲ្យ​មាន​ការ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​តែ​ម្ដង។ អតីត​អ្នក​ចាំទី​របស់ PSG គឺ​កីឡាករ Kevin Trapp បាន​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់ ដោយ​បាន​សង្គ្រោះ​បាល់​មួយ​គ្រាប់​របស់ Aaron Ramsey ហើយ​ក៏​ធ្វើ​ឲ្យ​ក្រុម​ទទួល​ជ័យ​ជំនះ។

ទស្សនា​វីដេអូ​ហាយឡាយ​ការ​ប្រកួត​ខាង​ក្រោយ:

ប្រភព: 90 Min

Trending

Exit mobile version