បាល់ទាត់អន្តរជាតិ
Xavi នឹងទទួលបានតួនាទីថ្មីមួយ ដើម្បីបន្តនៅ Barcelona
យោងតាមការចុះផ្សាយរបស់ Barca Reservat នៅលើវិទ្យុ Catalunya បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi Hernandez នឹងត្រូវបានគេផ្តល់មុខតំណែងថ្មីមួយ នៅក្នុងរចនាសម្ព័ន្ធរបស់ក្លឹបបច្ចុប្បន្នមួយនេះ បន្ទាប់ពីគាត់លាឈប់ធ្វើជាគ្រូបង្វឹកនៅចុងបញ្ចប់នៃរដូវកាលខាងមុខ។
យ៉ាងណាមិញលោក Xavi Hernandez បានចូលមកដឹកនាំក្លឹប Barcelona កាលពីខែវិច្ឆិកា ឆ្នាំ 2021។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានស្ដារនូវទម្រង់លេងរបស់ក្រុមដែលស្ថិតក្នុងស្ថានភាពដ៏យ៉ាប់យ៉ឺន និងបន្តស្នាដៃ ដោយបានឈ្នះពានលីគក្នុងរដូវកាលបន្ទាប់ឆ្នាំ 2022/2023។ រដូវកាលនោះដដែល គាត់ក៏បានឈ្នះពាន Super Cup ជាមួយក្លឹបផងដែរ។
ទោះជាយ៉ាងណា កាលពីប៉ុន្មានខែមុន Xavi Hernandez បានប្រកាសពីការសម្រេចចិត្តចាកចេញពីតំណែងរបស់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែស្របពេលជាមួយគ្នានោះមិនមាននរណាម្នាក់បានដឹងពីជំហានបន្ទាប់របស់បុរសវ័យ 44 ឆ្នាំរូបនេះឡើយ។
ដោយផ្អែកលើព័ត៌មានពីប្រភពច្បាស់លាស់មួយខាងលើ បានឲ្យដឹងថា Xavi នឹងមិនចាកចេញពី Barcelona ទេ ដោយគាត់នៅតែជាផ្នែកមួយរបស់ក្លឹប។ លោក Joan Laporta ដែលជាប្រធានក្លឹបសង្ឃឹមថា នឹងរក្សាទំនាក់ទំនងល្អជាមួយ Xavi ហើយត្រៀមផ្តល់ជូនគាត់នូវតួនាទីជាឯកអគ្គរដ្ឋទូតសម្រាប់មូលនិធិរបស់ Barcelona ដែលកាន់ការងារជាមួយលោក Alex Roca។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ3 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ11 hours ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត