បាល់ទាត់អន្តរជាតិ
Tottenham Hotspur ចង់ប្រើប្រាស់ Lo Celso ដើម្បីជាថ្នូរដូរយកខ្សែការពារ Pau Torres
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងធ្វើការលើកិច្ចព្រមព្រៀងមួយសម្រាប់ខ្សែការពារឆ្នើម Pau Torres ដែលនឹងពាក់ព័ន្ធជាមួយនឹងការលក់ផ្ដាច់កុងត្រាខ្សែបម្រើ Giovani Lo Celso ផងដែរ (នេះបើយោងតាមរបាយការណ៍ពី Sky Italia បានអះអាង)។
Pau Torres គឺជាខ្សែការពារដែលមានទម្រង់លេងលេចធ្លោរខ្លាំង ក្នុងរយៈពេលពីររដូវកាលចុងក្រោយនេះ ហើយគាត់បានក្លាយជាគោលដៅរបស់ក្លឹប Tottenham និងក្លឹបធំៗជាច្រើនទៀតនៅតំបន់អ៊ឺរ៉ុប។ ខ្សែការពាររូបនេះ បានច្រានចោលឱកាសផ្លាស់ទៅក្លឹបបិសាចក្រហម Manchester United កាលពីពេលថ្មីៗនេះ ព្រោះ Pau Torres ចង់លេងពាន UCL។
របាយការណ៍ចុងក្រោយនេះ បានអះអាងថា Tottenham Hotspur បានដេញថ្លៃ 43 លានផោន នៅក្នុងទីផ្សារដោះដូរកីឡាករលើកនេះ ហើយអាចនឹងមានការបូកបន្ថែមខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Lo Celso ម្នាក់ទៀត។
ជាការពិតណាស់ Tottenham ពិតជាមានអាទិភាពខ្ពស់សម្រាប់រឿងនេះ ក្នុងការប្រជែងយកខ្សែការពារកណ្តាល Pau Torres ព្រោះ Lo Celso បានចំណាយពេលពាក់កណ្តាលរដូវកាលដ៏ជោគជ័យ ក្នុងនាមជាកីឡាករខ្ចីជើងជាមួយ Villarreal។ វាជាហេតុធ្វើឲ្យ Villarreal ទិញផ្ដាច់កុងត្រារបស់ខ្សែបម្រើរូបនេះផងដែរ។
លើសពីនេះទៅទៀត Tottenham Hotspur បានដណ្ដើមចំណាត់ថ្នាក់លេខ 4 (Top 4) នៅក្របខណ្ឌ Premier League រដូវកាលនេះ និងធ្វើឲ្យពួកគេមានឱកាសលេង UEFA Champions League រដូវកាលក្រោយ។ ដូច្នេះវាជាអ្វីដែល Pau Torres ប្រាថ្នាចង់បាន។
ប្រភព: Tbrfootball
-
បាល់ទាត់អន្តរជាតិ3 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ3 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ17 hours ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona