Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ ក្លឹប​សេះបង្កង់ Juventus ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ Paul Pogba

Published

on

នៅ​ទីបំផុត​ការ​សង្ស័យ​ត្រូវ​បាន​បញ្ចប់ ដោយ​កាល​ពី​ម្សិលមិញ​នេះ​ក្លឹប​យក្ស​នៅ​អ៊ីតាលី ​បាន​ប្រកាស​ពី​បេក្ខភាព​នៃ​កីឡាករ​ចំណូល​ថ្មី​របស់​ខ្លួន គឺ​ខ្សែ​បម្រើ Paul Pogba ដែល​វា​គឺ​ជា​ការ​ចុះ​ហត្ថលេខា​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន។

ខ្សែ​បម្រើ​សញ្ជាតិ​បារាំង Paul Pogba បាន​ចាកចេញ​ពី​ក្លឹប​បិសាចក្រហម Manchester United បន្ទាប់​ពី​ផុត​កុងត្រា​ជា​មួយ​ក្លឹប ហើយ​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន។ ពេល​នេះ​គាត់​បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​រក​ក្លឹប​ចាស់ Juventus របស់​ខ្លួន​វិញ បន្ទាប់​ពី​បាន​ចំណាយ​ពេល 6 ឆ្នាំ​នៅ​ទឹកដី​អង់គ្លេស។

គួរ​រំលឹក​ផង​ដែរ​ថា ក្លឹប​បិសាចក្រហម Manchester United បាន​ចំណាយ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ប្រមាណ​ជា 105 លានអឺរ៉ូ កាល​ពី​ឆ្នាំ 2016 ដើម្បី​ចុះ​ហត្ថលេខា​លើ Paul Pogba ពី​ក្លឹប Juventus។ ទោះ​យ៉ាង​ណា គ្រប់​យ៉ាង​មិន​ដូច​ការ​រំពឹង​ទុក​ឡើយ ពោល​គឺ​អ្វី​ដែល​ក្លឹប​បាន​ចំណាយ មាន​ទំហំ​ធំ​ជាង​សមិទ្ធិផល​ដែល​ទទួល​បាន។

Paul Pogba ធ្លាប់​លេង​ប្រកួត​សរុប​បាន 226 សម្រាប់​ក្លឹប​បិសាចក្រហម និង​មាន​គ្រាប់​បាល់​ចំនួន 39 គ្រាប់។ យ៉ាង​ណា Pogba មិន​មែន​ជា​កីឡាករ​ដែល​ស្ថិត​ក្នុង​បេះ​ដូង​របស់​អ្នកគាំទ្រ​ក្លឹប​បិសាចក្រហម​ឡើយ ហើយ​មាន​ពេល​ខ្លះ​គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កីឡាករ​ដែល​តែងតែ​ធ្វើ​ស៊ី​គ្រូ​បង្វឹក​ទៀត​ផង។

ប្រភព: Juventus

Trending

Exit mobile version