បាល់ទាត់អន្តរជាតិ
Manchester City ត្រៀមផ្ដល់កុងត្រាថ្មីរយៈពេលវែងដល់ Phil Foden
ខ្សែបម្រើប្រយុទ្ធ Phil Foden ជិតនឹងចុះហត្ថលេខាលើកុងត្រាថ្មីរយៈពេលវែង ជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនគឺក្លឹបមេឃខៀវ Manchester City (នេះបើយោងតាមរបាយការណ៍ពី 90min.com បានចុះផ្សាយ)។
កុងត្រាបច្ចុប្បន្នរបស់ Phil Foden នៅកីឡដ្ឋាន Etihad មិនទាន់ជិតខិតដល់ទីបញ្ចប់នោះទេ គឺសល់រហូតដល់ឆ្នាំ 2024 ប៉ុន្តែក្លឹប Manchester City ចង់ធ្វើឲ្យប្រាកដថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះនឹងមានអនាគតវែងឆ្ងាយជាមួយក្លឹប។
អ្នកតំណាងរបស់កីឡាករវ័យ 22 ឆ្នាំបានពិភាក្សាជាមួយ Manchester City អំពីលក្ខខណ្ឌនៃការបន្តកុងត្រាថ្មីនេះ តាំងពីរដូវក្តៅមុន ហើយឥឡូវនេះគ្រប់យ៉ាងហាក់ដូចជាដំណើរការទៅបានដោយរលូនរួចរាល់ហើយ។
នៅក្លឹប Manchester City មិនទាន់បញ្ជាក់ពីរយៈពេលច្បាស់លាស់នៃកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែរបាយការណ៍ច្បាស់ការណ៍មួយបានឲ្យដឹងថា កុងត្រាបន្ថែមរបស់ Foden នឹងមានសុពលភាពយ៉ាងហោចណាស់រហូតដល់ឆ្នាំ 2027 និងបានកំណត់ប្រាក់ឈ្នួលលើសពី 200,000 ផោនក្នុងមួយសប្តាហ៍។
ប្រភព: 90 Min