Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​បិសាចក្រហម​ត្រៀម​ផ្ទេរ Yannick Carrasco របស់​ក្លឹប Atletico Madrid

Published

on

តារា​ឆ្នើម​របស់​ក្លឹប Atletico Madrid គឺ​កីឡាករ Yannick Carrasco ស្ថិត​ក្នុង​ចំណោម​កីឡាករ​គោលដៅ​នៃ​ការ​ចង់​បាន​របស់​ក្លឹប​បិសាចក្រហម Manchester United ខណៈ​ដែល​ក្លឹប​កំពុង​ស្វែងរក​ការ​នាំយក​ខ្សែប្រយុទ្ធ​ម្នាក់​ទៀត​នៅ​រដូវក្ដៅ​នេះ។

ក្លឹប​បិសាចក្រហម Manchester United សង្ឃឹម​ថា នឹង​អាច​នាំ​យក​កីឡាករ​ចំណូល​ថ្មី​ឲ្យ​បាន​ចំនួន​ប្រាំ​នាក់ មុន​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ​នៅ​ថ្ងៃទី 1 ខែ​កញ្ញា​នេះ ដោយ​បច្ចុប្បន្ន​កិច្ច​ពិភាក្សាផ្ទេរ​តារាឆ្នើម Casemiro របស់​ក្លឹប Real Madrid កំពុង​ដំណើរការ។

របាយការណ៍​មួយ​ផ្សេង​ទៀត​បាន​អះអាង​ថា ក្នុង​ខែ​នេះ​កីឡាករ​ដែល​ក្លឹប​បិសាចក្រហម​ត្រៀម​ផ្ទេរ​គឺ​មាន ខ្សែ​បម្រើ​ម្នាក់​ទៀត ខ្សែ​ការពារ​ស្ដាំ អ្នក​ចាំ​ទី​បម្រុង និង​ខ្សែ​ប្រយុទ្ធ​ ដែល​មាន​សមត្ថភាព​អាច​បញ្ចប់​ទី​បាន​ល្អ។

ដូចគ្នា​នេះ​ដែរ ក្លឹប​បិសាចក្រហម Manchester United ក៏​បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះហត្ថ​លេខា​លើ Christian Pulisic ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ពី Chelsea ខណៈ​ដែលឆ្នើម​របស់​ក្លឹប Ajax គឺ​កីឡាករ Antony នៅ​តែ​ជាគោលដៅ​ផ្ទេររបស់​ពួក​គេ​នៅ​រដូវក្តៅ​នេះ​ដែរ។

លើស​ពី​នេះ​ទៀត យោងតាម​សារព័ត៌មាន The Telegraph បាន​រាយការណ៍​ថា ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្សិក Carrasco ក៏​ជា​គោលដៅ​ផ្ទេរ​សម្រាប់​ក្លឹប​បិសាចក្រហម​ផងដែរ។ របាយការណ៍​ដដែល​នោះ​ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា កីឡាករ​វ័យ 28 ឆ្នាំ​រូប​នេះ នឹង​អាច​ត្រូវ​បាន​ផ្ទេរ​ចេញ ក្នុង​តម្លៃ 25.5 លានផោន ដែល​វា​ជា​តម្លៃ​ដែល Atletico Madrid ចង់​បាន។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ក្លឹប​បិសាចក្រហម Manchester United បាន​ដេញ​ថ្លៃ 110 លានផោន ដែល​ជា​តម្លៃ​ដ៏ធំសម្បើម​សម្រាប់​ការ​ផ្ទេរ Joao Felix ប៉ុន្តែ​ក្លឹប Atletico Madrid បាន​បដិសេធ និង​បញ្ជាក់​ថា ពួក​គេ​មិន​លក់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​របស់​ពួក​គេ​ឡើយ។

ប្រភព: Metro UK

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

Exit mobile version