Connect with us

បាល់ទាត់អន្តរជាតិ

Lewandowski ស៊ុត​គ្រាប់​ដំបូង​របស់​ខ្លួន​នៅ La Liga ក្នុង​ជ័យ​ជំនះ 4-1 ទៅ​លើ Real Sociedad (មានវីដេអូ)

Published

on

តារា​ឆ្នើម និង​ជា​ម៉ាស៊ីន​រកគ្រាប់​បាល់ Robert Lewandowski បាន​ស៊ុត​បញ្ចូលទី​ពីរគ្រាប់ កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ ដែល​វា​ជា​គ្រាប់​បាល់​ដំបូង​ក្នុង​ការ​ប្រកួត​ប្រជែង​របស់​គាត់​នៅ La Liga ហើយ​វា​ក៏​ចំ​ថ្ងៃ​ខួប​កំណើត​ឈាន​ចូល​ដល់​វ័យ 34 របស់​គាត់​ផង​ដែរ។

ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​ដណ្ដើម​យក​បី​ពិន្ទុ​ពី​ក្រុម​ម្ចាស់​ផ្ទះ Real Sociedad ជាមួយ​នឹង​លទ្ធផល 4-1។ គ្រាប់​បាល់​ទាំង 4 គ្រាប់​របស់ Barcelona គឺ​ជា​ការ​ស៊ុត​បញ្ចូលទី​ពី Robert Lewandowski នៅ​នាទីទី 1 និង​នាទីទី 68, Ousmane Dembele នៅ​នាទីទី 66, Ansu Fati នៅ​នាទីទី 79។

ជាមួយ​គ្នា​នេះ​ដែរ គ្រាប់​បាល់ទី​មួយ​របស់ Robert Lewandowski គឺ​ជា​កំណត់​ត្រា​ដ៏​អស្ចារ្យ​មួយ ដោយ​គាត់​បាន​ស៊ុត​បញ្ចូលទី​បន្ទាប់​ពី​ការ​ប្រកួត​បាន​ចាប់​ផ្ដើម​ត្រឹមតែ​រយៈពេល 47 វិនាទី​ប៉ុណ្ណោះ ដោយ​កើត​ឡើង​ពី​ការ​កាត់​បាល់​ដ៏​ល្អ​របស់​ខ្សែការពារ​ឆ្វេង Alejandro Balde។

ទស្សនា​វីដេអូ​ហាយឡាយ​ការ​ប្រកួត

ប្រភព: Dailymail UK

Trending

Exit mobile version