បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Marseille បដិសេធថា ពួកគេមិនមានគម្រោងចុះហត្ថលេខាលើ Cristiano Ronaldo ឡើយ!!!
កាលពីពេលថ្មីៗនេះប្រធានក្លឹប Olympique Marseille លោក Pablo Longoria បានបដិសេធលើពាក្យចចាមអារ៉ាមដែលលើកឡើងថា ក្លឹបរបស់លោកកំពុងព្យាយាមចុះហត្ថលេខាលើ Cristiano Ronaldo ពីក្លឹបបិសាចក្រហម Manchester United។
យោងទៅតាមអ្វីដែលប្រធានក្លឹបបានលើកឡើង មានន័យថា ពាក្យចចាមអារ៉ាមដែលបានចុះផ្សាយថ្មីៗនេះ គឺគ្រាន់តែទាក់ទាញចំណាប់អារម្មណ៍អ្នកស្នេហាវិស័យកីឡា និងជាព័ត៌មានក្លែងក្លាយតែប៉ុណ្ណោះ។
លោកប្រធាន Pablo Longoria បាននិយាយថា “វា គឺជាពិភពនៃប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលពោរពេញទៅដោយព័ត៌មានក្លែងក្លាយ។ គ្រប់គ្នាចង់ដឹងការពិត។ យ៉ាងណាកិច្ចព្រមព្រៀងជាមួយ Cristiano Ronaldo មិនមែនសម្រាប់យើងទេ”។
លោកបានបន្ថែមទៀតថា៖ “ពាក្យចចាមអារ៉ាមនោះវាដូចជាការដែលនិយាយថា De Bruyne រឺ Haaland គឺជាគោលដៅរបស់ Olympique Marseille អញ្ចឹង… យើងផ្តោតតែលើគម្រោងពិតរបស់យើងប៉ុណ្ណោះ”។
យ៉ាងណាមិញ Cristiano Ronaldo ហាក់ដូចជាអស់សង្ឃឹមក្នុងការផ្លាស់ទៅក្លឹបថ្មី ដើម្បីបានឱកាសលេងនៅ UEFA Champions League នៅរដូវក្តៅនេះ ខណៈដែលទីផ្សារដោះដូរកីឡាករកាន់តែជិតបិទបញ្ចប់ទៅហើយ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ