Connect with us

បាល់ទាត់អន្តរជាតិ

ខ្សែ​ប្រយុទ្ធ Kvaratskhelia របស់​ក្លឹប Napoli សារភាព​ថា Cristiano Ronaldo គឺ​ជា​និមិត្ត​រូប​របស់​គាត់

Published

on

តារា​ឆ្នើម​របស់​ក្លឹប Napoli គឺ​ខ្សែ​ប្រយុទ្ធ Khvicha Kvaratskhelia បាន​បង្ហាញ​ពី​ការ​ស្រឡាញ់​ចំពោះ​ខ្សែប្រយុទ្ធ Cristiano Ronaldo របស់​ក្លឹប​បិសាចក្រហម Manchester United ដោយ​និយាយ​ថា កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ គឺ​ជា​និមិត្តរូប (idol) របស់​គាត់។

Khvicha Kvaratskhelia បាន​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធិផល​ដែល Cristiano Ronaldo បាន​កសាង​ឡើង​តាំង​ពី​ប្រកប​អាជីព​ជា​មួយ​ក្លឹប Sporting Lisbon, Real Madrid និង Juventus ហើយ​ក៏​បាន​ឈ្នះ Ballon d’Or ចំនួន​ប្រាំ​ដង​ក្នុង​អាជីព​របស់​ខ្លួន​ផង​ដែរ។

ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ Il Corriere dello Sport កីឡាករ​សញ្ជាតិ​ហ្សកហ្ស៊ី Khvicha Kvaratskhelia បាន​និយាយ​ថា៖ “Cristiano Ronaldo គឺ​ជា​និមិត្ត​រូប​របស់​ខ្ញុំ ទោះ​បី​ជា​ដំបូង​ឡើយ​ខ្ញុំ​គាំទ្រកីឡាករ Guti របស់ Real Madrid ក៏ដោយ។ ពេល​​ខ្ញុំ​លេង​បាល់​នៅ​តាម​ផ្លូវ​នៃ​ទីក្រុង Tbilisi ជាមួយ​មិត្តភ័ក្តិ​របស់​ខ្ញុំ ខ្ញុំ​បាន​ពាក់​អាវ​ពណ៌​ស ដោយ​សរសេរ​ឈ្មោះ​របស់​គាត់ (Cristiano Ronaldo) នៅ​ពី​ខាង​ក្រោយ”។

ប្រភព: Dailypost NG

Trending

Exit mobile version