បាល់ទាត់អន្តរជាតិ
នាយកប្រតិបត្តិរបស់ក្លឹប Bayern Munich ប្រាប់ថា ពួកគេស្រឡាញ់ Cristiano Ronaldo ប៉ុន្តែ…
កាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិរបស់ក្លឹប Bayern Munich លោក Oliver Kahn បាននិយាយថា ពួកគេស្រឡាញ់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo។ យ៉ាងណា Kahn បាននិយាយបែបនេះ ស្របពេលដែលកំពុងច្រានចោលការពីពាក្យចចាមអារ៉ាមនៃការផ្ទេរ Cristiano Ronaldo ផងដែរ។
យ៉ាងណាមិញបច្ចុប្បន្ន Cristiano Ronaldo កំពុងស្វែងរកក្លឹបថ្មី ខណៈដែលគាត់កំពុងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពីក្លឹបបិសាចក្រហម Manchester United បានផ្ដាច់កុងត្រារបស់គាត់មុនកំណត់កាលពីសប្តាហ៍មុន។
លោក Oliver Kahn បាននិយាយប្រាប់ Sky Sports អាឡឺម៉ង់ថា៖ “យើងមានគំនិតច្បាស់លាស់, ចក្ខុវិស័យច្បាស់លាស់អំពីរបៀបដែលក្រុមរបស់យើងគួរតែរៀបទម្រង់លេងបែបណា។ យើងទាំងអស់គ្នាកោតសរសើរគាត់ តែគ្មានការពិភាក្សាផ្ទេរណាមួយទេ។ យើងទាំងអស់គ្នាស្រឡាញ់ Cristiano Ronaldo ប៉ុន្តែការផ្ទេរនោះជាអ្វីដែលមិនសមនឹងទស្សនៈវិស័យរបស់យើង”។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ2 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ18 hours ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ