Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ​បង្វឹក​របស់​ក្លឹប​បិសាចក្រហម​ចាប់​អារម្មណ៍​ចង់​បាន Federico Valverde

Published

on

គ្រូ​បង្វឹក​របស់​ក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បាន​កំណត់​យក​ខ្សែបម្រើ​របស់​ក្លឹប​អធិរាជ​ស Real Madrid គឺ​កីឡាករ Federico Valverde ជា​គោលដៅ​ផ្ទេរ​ដែល​លោក​ចង់​បាន​នៅ​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

ក្លឹប​បិសាចក្រហម​នៅ​តែ​ព្យាយាម​នាំ​យក​ខ្សែបម្រើ​កណ្តាល​ថ្មី​បន្ថែម​ទៀត ក្នុង​ឆ្នាំ​នេះ ខណៈ​ដែល​ត្រូវ​បាន​គេ​គិត​ថា នឹង​មាន​ខ្សែ​បម្រើ​កណ្ដាល​យ៉ាង​ហោច​ណាស់​​ម្នាក់​នឹង​ផ្ទេរ​មក​កាន់​ទឹកដី​ Old Trafford។ ទន្ទឹម​នឹង​នេះ​ដែរ Jude Bellingham របស់ Borussia Dortmund និង Declan Rice របស់ West Ham United ក៏​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ផ្ទេរ​ទៅ​បិសាចក្រហម​ផង​ដែរ។

កាល​ពី​ពេល​កន្លង​ទៅ Manchester United មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ខ្សែ​បម្រើ Frenkie de Jong របស់ Barcelona ប៉ុន្តែ​​កីឡាករ​សញ្ជាតិ​ហូឡង់​រូប​នេះ​បដិសេធ​មិន​ចង់​ចាកចេញ​ពី​ទឹកដី​អេស្ប៉ាញ​ឡើយ។ ដូចគ្នា​នេះ​ដែរ​ថ្មីៗ​នេះ យោងតាម​របាយការណ៍​ពី El Nacional បាន​ឲ្យ​ដឹង​ថា Valverde គឺ​ជា​គោលដៅ​បន្ទាប់​របស់​គ្រូ​បង្វឹក​លោក Erik ten Hag ហើយ​គាត់​សង្ឃឹម​ថា នឹង​អាច​បញ្ចុះ​បញ្ចូល​កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ ឲ្យ​ផ្ទេរ​មក​កាន់​ទឹកដី​អង់គ្លេស​មុន​រដូវកាល​ឆ្នាំ 2023-2024។

ប្រភព: Sportsmole

Trending

Exit mobile version