បាល់ទាត់អន្តរជាតិ
Thiago Alcantara ចង់ចាកចេញពី Liverpool ដើម្បីត្រឡប់ទៅអតីតក្លឹបចាស់ Barcelona វិញ
ខ្សែបម្រើឆ្នើម Thiago Alcantara របស់ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា ចង់ផ្ទេរវិលត្រឡប់ទៅកាន់ទឹកដីកំណើតរបស់ខ្លួនវិញ នៅរដូវក្តៅខាងមុខនេះ ដោយចូលរួមជាមួយអតីតក្លឹបចាស់ Barcelona។ កីឡាករវ័យ 32 ឆ្នាំរូបនេះ ជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជន La Masia និងបានផ្ទេរទៅចូលរួមជាមួយ Bayern Munich ថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2013។
រយៈពេល 7 ឆ្នាំជាមួយនឹងទ្រនំរបស់ក្លឹប Bayern Munich ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបបានដើរតួយ៉ាងសំខាន់សម្រាប់ក្លឹបយក្សអាឡឺម៉ង់ និងបានឈ្នះពានគ្រប់បែបយ៉ាងជាមួយគ្នាផងដែរ។ យ៉ាងណាក្នុងឆ្នាំ 2020 ក្លឹបហង្សក្រហម Liverpool បានចំណាយប្រាក់ 20 លានផោន ដើម្បីចុះហត្ថលេខាផ្ទេរកីឡាករឆ្នើមរូបនេះមកទឹកដីអង់គ្លេស។ គាត់បានជួយក្លឹបឲ្យឈ្នះពានចំនួន 3 រួមទាំង FA Cup និង Carabao Cup ផងដែរ។
ដោយឡែកសម្រាប់រដូវកាលនេះ Thiago Alcantara ហាក់ដូចជាមិនកាក់កបឡើយ ជាមួយនឹងរបួស បូកផ្សំនឹងទម្រង់លេងធ្លាក់ចុះរបស់ Liverpool។ បច្ចុប្បន្នហង្សក្រហមកំពុងឈរនៅចំណាត់ថ្នាក់ 8 និងកំពុងប្រឈមជាមួយនឹងការគ្មានកៅអីលេង UCL រដូវកាលក្រោយ។ យោងតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា Thiago Alcantara ចង់ត្រឡប់ទៅ Barcelona វិញនៅរដូវក្តៅនេះ ដោយសារតែគាត់គ្មានចេតនាបន្តកុងត្រានៅ Liverpool ឡើយ។ ទោះជាយ៉ាងណាក៏ដោយ Barcelona ដែលជាអតីតក្លឹបចាស់របស់គាត់ នឹងសម្លឹងមើលការចុះហត្ថលេខាលើ Ilkay Gundogan ជាមុនសិន ហើយប្រសិនបើការនាំយកខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះមក Camp Nou មិនបានសម្រេច ទើបពួកគេអាចនឹងពិចារណាផ្ទេរ Thiago Alcantara។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo