Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid ចាញ់ Girona 4-2 ធ្វើ​ឲ្យ​​ពាន La Liga កាន់​តែ​ហៅ​លែងលឺ

Published

on

ក្រុម​ម្ចាស់​ផ្ទះ Girona បាន​បំបាក់​ក្រុម​ម្ចាស់​ជើងឯក Real Madrid យ៉ាង​អាម៉ាស់​ក្នុង​លទ្ធផល 4-2 កាល​ពី​រំលង​អាធ្រាត​យប់មិញ​នេះ ខណៈ​ដែល​គ្រាប់​បាល់ទាំង 4 គ្រាប់​របស់ Girona កើត​ចេញ​ពី​ការ​ស៊ុត​បញ្ចូលទី​របស់​កីឡាករ​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន Taty Castellanos។

ជ័យ​ជម្នះ​នេះ​ដែរ​បាន​ធ្វើ​ឲ្យ Girona រំកិល​ខ្លួន​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 9 បណ្ដោះ​អាសន្ន ហើយ Real Madrid បន្ត​ឈរ​នៅ​លេខ 2 នៃ​តារា La Liga ដដែល។ ទោះ​ជា​យ៉ាង​ណា បរាជ័យ​នេះ មិន​មែន​ជា​រឿង​ធម្មតា​ឡើយ​សម្រាប់ Real Madrid ដោយ​វា​ហាក់​ដូច​ជា ផ្ដល់​ឱកាស​ដល់ Barcelona ក្នុង​ការ​មាន​ភាគរយ​ខ្ពស់​ដើម្បី​ឈ្នះពាន​លីគ​នារដូវកាល​នេះ។

បច្ចុប្បន្ន Barcelona កំពុង​ឈរ​នៅ​កំពូល​តារាង​ដែល​មាន 11 ពិន្ទុ​ពី​លើ Real Madrid ប៉ុន្តែ​ពួក​គេ​មាន​ប្រកួត​ចំណេញ​មួយ​នៅ​ក្នុង​ដៃ។ ក្លឹប​យក្ស​កាតាឡាន់​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ Rayo Vallecano នៅ​ម៉ោង 3 រំលង​អាធ្រាត​នេះ។ ប្រសិន​បើ​ពួក​គេ​ទទួល​បាន​ជ័យ​ជម្នះ​នោះ គេ​នឹង​ដាច់​ពិន្ទុ​ពី Real Madrid រហូត​ដល់ 14 ពិន្ទុ។

ប្រភព: 90 Min

Trending

Exit mobile version