បាល់ទាត់អន្តរជាតិ
Mauricio Pochettino ធ្លាប់បានបដិសេធមិនទៅដឹកនាំ Arsenal កាលពីឆ្នាំ 2019
អតីតគ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino ធ្លាប់បានច្រានចោលឱកាសក្នុងការក្លាយជាគ្រូបង្វករបស់ Arsenal ដោយពេលនោះ ក្លឹបកាំភ្លើងធំបានបណ្តេញលោក Unai Emery ដែលជាគ្រូបង្គោលរបស់ខ្លួន ចេញពីតំណែងនៅក្នុងឆ្នាំ 2019។
យ៉ាងណាមិញ Mauricio Pochettino ដែលបច្ចុប្បន្នមានវ័យ 51 ឆ្នាំ ហាក់ដូចជាបានត្រៀមខ្លួននឹងវិលត្រឡប់ទៅដឹកនាំក្លឹបនៅ Premier League វិញផងដែរ ជាមួយ Chelsea សម្រាប់រដូវកាលក្រោយ ដោយពាក្យចចាមអារ៉ាមបានលើកឡើងថា គាត់បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយតោខៀវរួចហើយនៅដើមសប្តាហ៍នេះ។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រូវបានគេមើលឃើញថា អាចនឹងជួយសង្គ្រោះដល់ទម្រង់លេងមិនល្អរបស់ Chelsea បច្ចុប្បន្ន ខណៈដែលគាត់ធ្លាប់បានចំណាយពេល 5 ឆ្នាំជាមួយនឹងការដឹកនាំ Tottenham Hotspur និងធ្លាប់បានជួយក្លឹបមួយនេះឲ្យឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ម្ដងផងដែរ កាលពីរដូវកាលឆ្នាំ 2018-2019។
ត្រឹមតែរយៈពេល 10 ថ្ងៃ បន្ទាប់ពី Pochettino ចាកចេញពី Tottenham Hotspur លោក Unai Emery ក៏ត្រូវបាន Arsenal បណ្តេញចេញពីតំណែងដែរ ដោយពេលនោះពួកគេបានឲ្យលោក Freddie Ljungberg ទទួលបន្ទុកជាគ្រូបង្វឹកបណ្ដោះអាសន្ន។ យ៉ាងណា យោងតាម talkSPORT បានឲ្យដឹងថា ពេលនោះក្លឹបកាំភ្លើងធំ Arsenal បានពិចារណាចុះហត្ថលេខានាំយក Pochettino មកដឹកនាំបន្ត។ ពេលនោះ Pochettino បានច្រានចោលសំណើរពីក្លឹបកាំភ្លើងធំភ្លាមៗ។ គាត់បានទំនេរពីការងារជាគ្រូបង្វឹកជាងមួយឆ្នាំ ហើយបន្ទាប់មកក៏ទៅដឹកនាំនៅ PSG។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo