បាល់ទាត់អន្តរជាតិ
Sadio Mane និង Joao Cancelo នឹងចាកចេញពី Bayern Munich នៅរដូវក្ដៅនេះ
ខ្សែប្រយុទ្ធ Sadio Mane និង Joao Cancelo នឹងចាកចេញពីក្លឹបម្ចាស់ឯកអាឡឺម៉ង់ Bayern Munich នៅចុងបញ្ចប់នៃរដូវកាលនេះ នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយបានចុះផ្សាយ។ យ៉ាងណាមិញ Sadio Mane ទើបនឹងបានផ្ទេរមកពី Liverpool កាលពីរដូវក្តៅឆ្នាំមុនប៉ុណ្ណោះ ខណៈដែល Joao Cancelo បានចាកចេញពី Man City ក្នុងលក្ខខណ្ឌខ្ចីជើងនៅពាក់កណ្ដាលនៃរដូវកាលនេះ។
យ៉ាងណាមិញ Bayern Munich ត្រូវបានគេដឹងថា នឹងដាក់លក់ខ្សែប្រយុទ្ធ Sadio Mane ក្នុងតម្លៃ 32 លានអឺរ៉ូ (27.8 លានផោន)។ កីឡាករសញ្ជាតិសេណេហ្គាល់រូបនេះមានកុងត្រារយៈពេល 3 ឆ្នាំជាមួយ Bayern Munich។ សម្រាប់ Joao Cancelo បានផ្ទេរមកក្លឹបយក្សអាឡឺម៉ង់ដោយខ្ចីជើងរហូតដល់ចប់រដូវកាល។
យោងតាមសេចក្ដីរាយការណ៍របស់ Sky Deutschland បានឲ្យដឹងថា ក្លឹប Bayern Munich បានសន្និដ្ឋានថា ទាំង Sadio Mane និង Joao Cancelo មិនមែនជាកីឡាករនៃអនាគតដ៏វែងឆ្ងាយរបស់ក្លឹបនោះទេ ហើយអ្នកទាំងពីរនឹងត្រូវអនុញ្ញាតឲ្យចាកចេញនៅរដូវក្តៅនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ3 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ3 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo