បាល់ទាត់អន្តរជាតិ
Ronaldo ណែនាំ Messi និង Neymar ឲ្យផ្ទេរមកក្លឹបមួយនេះ
ស្របពេលដែលមានពាក្យចចាមអារ៉ាមមួយរយៈចុងក្រោយនេះ វីរបុរសបាល់ទាត់របស់ប្រេស៊ីល Ronaldo Nazario បានណែនាំឲ្យតារាឆ្នើម Lionel Messi និង Neymar Jr. ផ្ទេរមកចូលរួមជាមួយក្លឹបប្រេស៊ីល Cruzeiro EC ជាក្លឹបមួយដែលគាត់ គឺជាម្ចាស់ភាគហ៊ុន 90 ភាគរយនៅក្នុងនោះ។
យ៉ាងណាមិញទាំង Messi និង Neymar ត្រូវបានគេគិតថា នឹងចាកចេញពី PSG នៅរដូវក្តៅនេះ។ Messi មានភាពច្បាស់លាស់បំផុតក្នុងការដើរចេញពីទឹកដីបារាំង ព្រោះកុងត្រារបស់គាត់ផុតកំណត់នៅខែមិថុនានេះ។ ដោយឡែកសម្រាប់ Neymar គាត់នៅសល់កុងត្រាជាមួយ PSG ដល់ឆ្នាំ 2025 ប៉ុន្តែត្រូវបានគេរាយការណ៍ថា កីឡាករសញ្ជាតិប្រេស៊ីលរូបនេះចង់ចាកចេញនៅរដូវក្តៅខាងមុខ។ Neymar Jr ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹបនៅក្របខ័ណ្ឌ Premier League។
ជាមួយនឹងអនាគតរបស់ខ្សែប្រយុទ្ធទាំងពីររូបនេះស្ថិតនៅក្នុងភាពមិនច្បាស់លាស់ Ronaldo Nazario បាននិយាយតាមរយៈ Itatiaia ថា ក្លឹប Cruzeiro មានកន្លែងទំនេរសម្រាប់ទទួលពួកគេ។ Ronaldo Nazario បានបន្ថែមទៀតថា៖ “ខ្ញុំពិតជាជឿជាក់លើគុណភាពបច្ចេកទេស ដែលអ្នកទាំងពីរមាន។ ពួកគេបានបង្កើតប្រវត្តិសាស្រ្តច្រើនណាស់ នៅក្នុងបាល់ទាត់តំបន់អឺរ៉ុប។… ឥឡូវនេះ យើងត្រូវមើលលក្ខខណ្ឌនៃអ្នកទាំងពីរ។ ខ្ញុំនឹងស្វែងរកកន្លែងទំនេរសម្រាប់ពួកគេនៅ Cruzeiro”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)