បាល់ទាត់អន្តរជាតិ
Xabi Alonso មានភាគរយខ្ពស់ ក្នុងការចូលកាន់តំណែងបន្តពីលោក Jurgen Klopp នៅរដូវកាលក្រោយ
លោក Xabi Alonso ដែលជាគ្រូបង្វឹករបស់ក្លឹប Bayer Leverkusen បានឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតអំពីលទ្ធភាពដែលគាត់អាចមកជំនួសតំណែងលោក Jurgen Klopp នៅរដូវកាលក្រោយ។ បុរសសញ្ជាតិអេស្ប៉ាញរូបនេះ មិនបានច្រានចោលនូវរឿងនេះទេ គ្រាន់តែបាននិយាយបន្ថែមថា បច្ចុប្បន្នគាត់កំពុងផ្តោតលើការងាររបស់គាត់ជាមួយក្លឹប Bayer Leverkusen។
យោងតាមសម្ដីរបស់លោក Xabi Alonso ដែលដកស្រង់ដោយអ្នកកាសែតលោក Fabrizio Romano បានឲ្យដឹងថា៖ “និយាយតាមត្រង់ទៅ ខ្ញុំមិនមានចម្លើយអំពីរឿងនេះទេ។ បច្ចុប្បន្ន ខ្ញុំសប្បាយចិត្តនៅទីនេះ ហើយផ្តោតលើការធ្វើការជាមួយ Bayer Leverkusen”។
យ៉ាងណាមិញរបាយការណ៍ជាច្រើនបានអះអាងថា លោក Xabi Alonso គឺជាបេក្ខភាពគ្រូបង្វឹកដែលមានអាទិភាពខ្ពស់បំផុត ក្នុងការមកកាន់តំណែងបន្តពីលោក Jurgen Klopp ដែលត្រៀមនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ ជាពិសេសក្នុងនាម Xabi Alonso ក៏ធ្លាប់ជាវីរបុសបាល់ទាត់ដែលលេងឲ្យ Liverpool តាំងពីឆ្នាំ 2005 ដល់ឆ្នាំ 2009 ផងដែរ។
អតីតខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Xabi Alonso បានចូលមកដឹកនាំក្លឹប Bayer Leverkusen ក្នុងខែតុលា ឆ្នាំ 2022។ ក្រោមការដឹកនាំរបស់គាត់ Bayer Leverkusen មិនបានចាញ់សូម្បីតែមួយប្រកួតក្នុងរដូវកាលនេះ ហើយកំពុងឈរនៅកំពូលតារាងក្នុងក្របខណ្ឌលីគ Bundesliga ដោយមានពិន្ទុលើសគូប្រជែងរបស់ខ្លួន Bayern Munich ចំនួន 4 ពិន្ទុ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ