បាល់ទាត់អន្តរជាតិ
ការប្រកួតបាល់ទាត់របស់អង់គ្លេស នឹងត្រឡប់មកវិញនៅថ្ងៃស្អែកនេះ!!!
លីគបាល់ទាត់នៃប្រទេសអង់គ្លេសបានបញ្ជាក់ថា កម្មវិធីនៃការប្រកួតរបស់ពួកគេនឹងវិលមកធម្មតាវិញនៅថ្ងៃអង្គារស្អែកនេះហើយ បន្ទាប់ពីផ្អាកការប្រកួតមួយរយៈ ទាក់ទងនឹងការសោយទិវង្គតរបស់ព្រះមហាក្សត្រីយានី Queen Elizabeth II។
យ៉ាងណាមិញសកម្មភាពបាល់ទាត់របស់អង់គ្លេស បានពន្យារពេលការប្រកួតទាំងអស់កាលពីចុងសប្តាហ៍មុន ដែលវាជាសញ្ញានៃការគោរពចំពោះព្រះមហាក្សត្រ។
ខណៈពេលដែលកាលបរិច្ឆេទសម្រាប់ការប្រកួតដែលផ្អាក ហើយត្រូវកំណត់ឡើងវិញនៅពេលណានោះ មិនទាន់ត្រូវបានសម្រេចឡើយ ប៉ុន្តែ EFL បានបញ្ជាក់ថា ការប្រកួតនឹងត្រឡប់ទៅធម្មតាវិញចាប់ពីថ្ងៃអង្គារ ទី 13 ខែកញ្ញានេះតទៅ។
សេចក្តីថ្លែងការណ៍របស់ EFL បានសរសេរថា៖ “ភាពស្ងៀមស្ងាត់មួយនាទីនឹងត្រូវធ្វើឡើងមុនការប្រកួត អ្នកចូលរួមត្រូវពាក់ដោយក្រណាត់ខ្មៅ, ទង់ជាតិនឹងត្រូវបង្ហូតនៅពាក់កណ្ដាលដង ហើយភ្លេងជាតិត្រូវបន្លឺឡើងក្នុងកីឡដ្ឋាន”។
សម្រាប់ការប្រកួតរបស់ក្របខណ្ឌ Premier League នឹងដំណើរការនៃការប្រកួតជាធម្មតាដូចគ្នា ហើយក្រុមដែលនឹងជួបគ្នានៅថ្ងៃសៅរ៍សប្ដាហ៍នេះគឺ Aston Villa vs. Southampton និង Nottingham Forest vs. Fulham។
ប្រភព: 90 Min