បាល់ទាត់អន្តរជាតិ
Liverpool ត្រៀមស្នើរដោះដូរ Tsimikas ជាមួយ Adrien Rabiot
ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមផ្តល់សំណើរនៃការដោះដូរខ្សែការពារ Kostas Tsimikas ជាមួយនឹងខ្សែបម្រើ Adrien Rabiot របស់ក្លឹបសេះបង្កង់ Juventus (នេះបើយោងតាម Calciomercato បានចុះផ្សាយ)។
ជាការពិតណាស់ ក្លឹបហង្សក្រហម Liverpool កំពុងសម្លឹងរកការផ្ទេរខ្សែបម្រើចំណូលថ្មីម្នាក់ទៀត បន្ទាប់ពីពួកគេបានជួបនឹងវិបត្តិដោយសារកីឡាកររបួស។ ដោយឡែក Thiago Alcantara និង Naby Keita ហាក់ដូចជាទាន់ជាពីរបួសបាន 100% ឡើយ ខណៈដែលការចុះហត្ថលេខាខ្ចីជើង Arthur Melo ក៏មិនសូវសមប្រកបប៉ុន្មានដែរ។
យ៉ាងណាមិញ Arthur Melo គឺជាកីឡាករខ្ចីជើងដែលមានលក្ខខណ្ឌទិញផ្ដាច់កុងត្រាក្នុងតម្លៃ 30 លានផោន។ ប៉ុន្តែ Liverpool ប្រហែលជាមិនចង់បាន ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះឡើយ ហើយពួកគេកំពុងចាប់អារម្មណ៍ខ្លាំងទៅលើ Adrien Rabiot ហើយថែមទាំងហ៊ានប្រើប្រាស់ Kostas Tsimikas សម្រាប់ការផ្ទេរនេះថែមទៀតផង។
ខណៈពេលនេះខ្សែបម្រើសញ្ជាតិបារាំង Adrien Rabiot កំពុងជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 នៅប្រទេសកាតា។ ដូច្នេះរវាង Liverpool និង Juventus អាចមានការចរចាផ្ទេរកីឡាកររបស់ខ្លួននៅខែមករាខាងមុខ ពេលដែលទ្វារនៃការដោះដូរកីឡាករបើកឡើងវិញជាថ្មីម្ដងទៀត។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)