បាល់ទាត់អន្តរជាតិ
Real Madrid ត្រៀមចុះហត្ថលេខាលើ Dumfries ដើម្បីមកជំនួសកន្លែងរបស់ Dani Carvajal
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងប្រឈមមុខជាមួយនឹងគូប្រជែងធំមួយគឺក្លឹប Real Madrid សម្រាប់ការចុះហត្ថលេខារបស់ខ្សែការពារ Denzel Dumfries របស់ Inter Milan ដែលជាកីឡាករកំពុងឡើងជើងខ្លាំង។
យ៉ាងណាមិញកីឡាករសញ្ជាតិហូឡង់ Denzel Dumfries បានចាកចេញពីក្លឹប PSV Eindhoven កាលពីរដូវក្តៅឆ្នាំ 2021 ដើម្បីចូលរួមជាមួយ Inter Milan ដែលពេលនោះ កីឡាករវ័យ 26 ឆ្នាំរូបនេះត្រូវបាន Inter Milan ចុះហត្ថលេខាដើម្បីយកគាត់មកជំនួសកន្លែងរបស់ Achraf Hakimi។
ចាប់តាំងពីពេលនោះមក Dumfries បានក្លាយជាកីឡាករដ៏លេចធ្លោរបំផុត និងត្រូវបានគេមើលឃើញថា គាត់ជាខ្សែការពារស្ដាំដ៏ល្អបំផុតក្នុងពិភពបាល់ទាត់។ ខ្សែការពារ Dumfries រីកចម្រើនកាន់តែខ្លាំងពីមួយប្រកួតទៅមួយប្រកួត ហើយតែងតែក្លាយជាជម្រើស 11 នាក់ដំបូងរបស់លោក Simone Inzaghi ជានិច្ច។ ខ្សែការពារស្ដាំរូបនេះរកបានគ្រាប់បាល់ 5 គ្រាប់ និង Assists ចំនួន 7 ដង ក្នុងការបង្ហាញខ្លួន 45 ប្រកួត។
ក្លឹបតោខៀវ Chelsea ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរ Dumfries ក្នុងខែមករា ខាងមុខនេះ ខណៈដែល Tottenham Hotspur ក៏ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ផងដែរចំពោះកីឡាករសញ្ជាតិហូឡង់រូបនេះ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពី Fichajes បានអះអាងថា ក្លឹបយក្សនៅអេស្ប៉ាញ Real Madrid បានដាក់គោលដៅច្បាស់លាស់ទៅលើ Dumfries ខណៈដែលលោក Carlo Ancelotti បានចាត់ទុកខ្សែការពារស្ដាំរូបនេះជាជម្រើសដ៏ល្អមួយ ដើម្បីស្នងតំណែងរបស់ Dani Carvajal ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi ទាមទារឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើកណ្ដាលមួយរូបរបស់ក្លឹប Real Sociedad