Connect with us

បាល់ទាត់អន្តរជាតិ

Luis Suarez ប្រាប់​ថា ខ្លួន​ធ្លាប់​បាន​ណែនាំ​ឲ្យ Neymar ផ្ទេរ​ទៅ Manchester City ជាជាង​ទៅ​ចូលរួម​ជាមួយ PSG

Published

on

អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona គឺ​កីឡាករ Luis Suarez បាន​បង្ហើប​ថា គាត់​បាន​ណែនាំ​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន Neymar Jr ឲ្យ​ផ្ទេរ​ទៅ​កាន់ Manchester City ជា​ជាង​ការ​ទៅ​ចូល​រួម​ជា​មួយ​ក្លឹប​យក្ស​បារាំង Paris Saint-Germain។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត Marca របស់​អេស្ប៉ាញ កីឡាករ​សញ្ជាតិ​អ៊ុយរូហ្គាយ​រូប​នេះ​បាន​លើក​ឡើង​ថា គាត់ និង Lionel Messi បាន​លើក​ទឹកចិត្ត Neymar ឲ្យ​ផ្លាស់​ទៅ​លេង​នៅ​ទឹកដី​​អង់គ្លេស ដែល​ល្អ​ប្រសើរ​ជាង​ការ​ទៅ​លេង​នៅ​ប្រទេស​បារាំង។ លើស​ពី​នេះ​ទៀត Suarez ក៏​បាន​បន្ថែម​​ថា ប្រសិនបើ Neymar បន្ត​នៅ Barcelona យូរ​ជាង​នេះ​បន្តិច ប្រហែល​ជា​គាត់​​នឹង​ឈ្នះ Ballon d’Or យ៉ាង​ហោច​ណាស់​ក៏​ម្ដង​ដែរ។

Luis Suarez បាន​និយាយ​ថា៖ “ប្រសិន​បើ Neymar បន្ត​នៅ Barcelona យូរ​បន្តិច​ទៀត គាត់​ប្រាកដ​ជា​ឈ្នះ Ballon d’Or ជាក់​ជា​មិន​ខាន។ គំនិត​របស់​ខ្ញុំ គឺ​ប្រសិន​បើ​គាត់​នៅ គាត់​នឹង​ឈ្នះ។ ពួក​យើង​បាន​ទៅ​និយាយ​ជា​មួយ Neymar ហើយ​ប្រាប់​គាត់​ថា ប្រសិន​បើ​អ្នក​ចង់​ឈ្នះ​គ្រប់​យ៉ាង ចូរ​ស្នាក់​នៅ​ទីនេះ​​បន្ត​ទៀត”។

Luis Suarez បាន​បន្ថែម៖ “យើង​ជា​មិត្តភ័ក្តិ​បាន​ណែនាំ​គាត់​ឲ្យ​នៅ ប៉ុន្តែ​វា​ជា​ការ​សម្រេច​ចិត្ត​របស់​គាត់ និង​គ្រួសារ​គាត់។ យើង​បាន​និយាយ​ថា Neymar, នៅ​អង់គ្លេស​គឺ​ល្អ​ជាង។ Manchester City ជា​ក្លឹប​បាល់ទាត់​ដែល​ប្រសើរ​ជាង​ក្លឹប​នៃ​ប្រទេស​បារាំង”។

ប្រភព: Sportskeeda

Trending

Exit mobile version