បាល់ទាត់អន្តរជាតិ
Bayern Munich កំពុងទាក់ទងចង់បានគ្រូបង្វឹកលោក Unai Emery
យោងតាមរបាយការណ៍ពី Bild បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹប Aston Villa លោក Unai Emery និងគ្រូបង្វឹករបស់ក្លឹប Brighton លោក Roberto De Zerbi កំពុងក្លាយជាបេក្ខជនដែលមានភាគរយខ្ពស់ សម្រាប់ការឡើងកាន់កាប់តំណែងជាគ្រូបង្វឹកថ្មីនៅ Bayern Munich។
គេបានដឹងថា ថ្នាក់លើរបស់ក្លឹប Bayern Munich ពេញចិត្តលោក Unai Emery ជាងបេក្ខភាពផ្សេងទៀត ដោយសារតែបទពិសោធន៍របស់គាត់ដែលធ្វើការជាមួយក្លឹបកំពូលៗជាច្រើន។ បន្ទាប់ពីរដូវកាលនេះ លោក Thomas Tuchel នឹងចុះចេញពីតំណែងជាគ្រូបង្វឹករបស់ក្លឹប Bayern Munich ហើយ។
គួរដឹងផងដែរថា Unai Emery បានដឹកនាំ Aston Villa តាំងពីខែវិច្ឆិកា ឆ្នាំ 2022 ហើយពីមុនមកគាត់ធ្លាប់ដឹកនាំក្លឹបធំជាច្រើនៗដូចជា PSG (2016-2018) និង Arsenal (2018-2019)។ មានសេចក្ដីរាយការណ៍ខ្លះបានលើកឡើងផងដែរថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះកំពុងត្រូវបានទាក់ទងដោយក្លឹបអ្នកមានបុណ្យ Barcelona។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ