បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ ក្លឹប Bayern Munich ប្រកាសពីការចុះហត្ថលេខាលើ Sadio Mane ជាមួយនឹងកុងត្រាដល់ឆ្នាំ 2025
កាលពីប៉ុន្មាននាទីមុននេះ ក្លឹបយក្សអាឡឺម៉ង់ Bayern Munich បានប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធចំណូលថ្មីរបស់ខ្លួន Sadio Mane ដែលផ្ទេរពីក្លឹបហង្សក្រហម Liverpool។
ក្រោយពីមានពាក្យចចាមអារ៉ាមួយរយៈពេលខ្លីមក ពេលនេះអ្វីៗដូចជាការរំពឹងសម្រាប់អ្នកគាំទ្រ Bayern Munich ពិតមែន ដោយពួកគេបាននាំយកខ្សែប្រយុទ្ធឆ្នើមម្នាក់គឺ Sadio Mane។
ក្លឹប Bayern Munich បានចុះហត្ថលេខាលើ Sadio Mane ជាមួយនឹងកិច្ចព្រមព្រៀងកុងត្រារយៈពេល 3 ឆ្នាំ និងតម្លៃផ្ទេរផ្ដាច់កុងត្រាប្រហែលជា 32 លានអឺរ៉ូ។
Sadio Mane ដែលបច្ចុប្បន្នមានវ័យ 30 ឆ្នាំ គឺជាកីឡាកររបស់ហង្សក្រហម Liverpool រយៈពេល 6 ឆ្នាំមកហើយ គិតចាប់តាំងពីការផ្ទេរពី Southampton កាលពីឆ្នាំ 2016។ ប៉ុន្តែគាត់ចាប់អារម្មណ៍ខ្លាំងក្នុងការលេងឲ្យ Bayern Munich ហើយប្រហែលជាគាត់ចង់សាកល្បងជាមួយនឹងបទពិសោធន៍ថ្មីនៅ Bundesliga ផងដែរ។
ប្រភព: FC Bayern Munchen
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi ទាមទារឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើកណ្ដាលមួយរូបរបស់ក្លឹប Real Sociedad
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង