បាល់ទាត់អន្តរជាតិ
Barcelona ប្រកាសបញ្ជីឈ្មោះកីឡាករសម្រាប់ការប្រកួត El Clasico នៅរាត្រីនេះ
នៅថ្ងៃនេះវេលាម៉ោង 9:15 នាទី (ម៉ោងនៅកម្ពុជា) គឺជាការប្រកួត El Clasico ដ៏កក្រើករវាងក្រុមកំពូលតារាងទាំងពីរនៅអេស្ប៉ាញដែលមាន Real Madrid និង Barcelona ខណៈដែលក្រុមទាំងពីរសុទ្ធតែមិនទាន់ស្គាល់រសជាតិចាញ់ដូចគ្នា និងមាន 22 ពិន្ទុស្មើគ្នា។
យ៉ាងណាមិញកាលពីប៉ុន្មានម៉ោងមុននេះ ក្លឹបអ្នកមានបុណ្យ Barcelona បានប្រកាសឈ្មោះកីឡាករដែលនឹងបង្ហាញខ្លួននៅក្នុងការប្រកួត El Clasico នេះផងដែរ ហើយយើងសង្កេតឃើញថា ខ្សែការពារ Jules Kounde ដែលទើបនឹងជាពីរបួស ក៏មានក្នុងបញ្ជីឈ្មោះនៅក្នុងក្រុមដែរ។ ខ្សែការពារសញ្ជាតិបារាំងរូបនេះបានអវត្តមានប៉ុន្មានប្រកួតកន្លងមកដោយសារបញ្ហារបួសសរសៃពួរ។
ខណៈដែលការត្រឡប់មកវិញរបស់ Jules Kounde នេះដែរ កីឡាករសំខាន់ៗមួយចំនួនរបស់ Barcelona នៅតែបន្តអវត្តមានដដែលមានដូចជា Andreas Christensen (មានបញ្ហាកជើង), Hector Bellerin (របួសកំភួនជើង), Ronald Araujo (របួសភ្លៅ) និង Memphis Depay (របួសសរសៃពួរ)។
ដោយឡែក Ronald Araujo នឹងមិនអាចចូលលេងរហូតដល់ការប្រកួត World Cup ប៉ុន្តែ Christensen, Bellerin និង Memphis Depay ត្រូវបានគេរំពឹងថា នឹងត្រឡប់មកវិញនៅមុនដំណាច់ខែនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ