បាល់ទាត់អន្តរជាតិ
Liverpool នឹងឲ្យខ្សែបម្រើ 3 រូបចាកចេញ ដើម្បីចុះហត្ថលេខាលើ Alexis Mac Allister
ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមវៃចេញនូវកីឡាកររបស់ខ្លួន 3 រូប ដើម្បីអាចឲ្យពួកគេមានឱកាសក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Alexis Mac Allister របស់ក្លឹប Brighton នៅរដូវក្តៅខាងមុខនេះ។ ហង្សក្រហមត្រូវបានគេដឹងថា នឹងព្យាយាមរៀបចំក្រុងឡើងវិញ នៅមុនរដូវកាលក្រោយ ហើយពួកគេនឹងលក់កីឡាករមួយចំនួនចេញផងដែរ។
ខ្សែបម្រើ Alex Oxlade-Chamberlain, Naby Keita និង James Milner សុទ្ធតែត្រូវដឹងថា នឹងចាកចេញនៅពេលដែលកុងត្រារបស់ពួកគេផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ការចាកចេញរបស់កីឡាករទាំង 3 រូបនេះ នឹងបង្កើតឱកាសមួយដែលអាចធ្វើឲ្យ Liverpool អាចនាំយកកីឡាករចំណូលថ្មីតាមគោលដៅដែលពួកគេចង់បាន។
ខ្សែបម្រើ Mac Allister បច្ចុប្បន្នគឺជាកីឡាករមួយរូបដ៏លេចធ្លោរបំផុតរបស់ក្លឹប Brighton និងទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើនក្នុងរដូវកាលនេះ។ ការបង្ហាញគុណភាពនៅលើទីលានប្រកួតរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍ពីគ្រូបង្វឹក Liverpool លោក Jurgen Klopp ហើយគ្រូបង្វឹករូបនេះ នឹងចុះហត្ថលេខាលើគាត់នាចុងរដូវកាលនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ