Connect with us

បាល់ទាត់អន្តរជាតិ

កីឡាករ​វ័យ 28 ឆ្នាំ​មួយ​រូប ដួល​ស្លា.ប់​ភ្លាមៗ​នៅ​លើ​ទីលាន​ប្រកួត (មានវីដេអូ)

Published

on

ខ្សែប្រយុទ្ធ Raphael Dwamena ដែល​លេង​ឲ្យ​ក្លឹប KF Egnatia បាន​ដួល និង​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​លើ​ទីលាន​ប្រកួត កាល​ពី​ម្សិលមិញ​នេះ។ គួរ​ដឹង​ផង​ដែរ​ថា ក្លឹប KF Egnatia ដែល​កីឡាករ​រូប​នេះ​លេង​ជា​មួយ គឺ​ជា​ក្លឹប​បាល់ទាត់​អាជីព​ដែល​ស្ថិត​នៅ​លីគ​កំពូល​នៃ​​ប្រទេស​អាល់បានី។

យោងតាម​សារព័ត៌មាន The Mirror UK បាន​រាយការណ៍​ថា កីឡាករ​វ័យ 28 ឆ្នាំ​រូបនេះ​បាន​ទទួល​មរណភាព បន្ទាប់​ពី​ទទួល​រង​គ្រោះ​គាំង​បេះដូង​ធ្ងន់ធ្ងរ។ ខ្សែប្រយុទ្ធ​​សញ្ជាតិ​ហ្គាណា​រូប​នេះ កំពុង​លេង​នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្លឹប Partizani Tirana ជា​ធម្មតា តែ​នៅ​នាទី​ទី 23 គាត់​បាន​ដួល។

ពេល​នោះ​ការ​​ប្រកួត​ត្រូវ​បាន​ផ្អាក និង​លុប​ចោល ខណៈ​ដែល​បុគ្គលិក​ពេទ្យ​បាន​ព្យាយាម​សង្គ្រោះ Raphael Dwamena។ គាត់​ត្រូវ​បាន​គេ​ប្រញាប់​ប្រញាល់​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​ក្នុង​ទីក្រុង Kavaja ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​គាត់​ត្រូវ​បាន​គេ​ប្រកាស​ថា បាន​បាត់បង់​ជីវិត​ទៅ​ហើយ បន្ទាប់​ពី​មក​ដល់​មន្ទីរ​ពេទ្យ។

គេ​បាន​ដឹង​ថា Dwamena ធ្លាប់​មាន​បញ្ហា​បេះដូង​ជា​លើក​ដំបូង​ម្ដង​រួច​មក​ហើយ នៅ​ឆ្នាំ 2017។ ក្រោយ​មក​ទៀត គាត់​បាន​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ចង្វាក់​បេះដូង (ICD) នៅ​ខែ​តុលា ឆ្នាំ 2021 ដែល​ពេល​នោះ គាត់​ក៏​ធ្លាប់​បាន​ដួល​អំឡុង​ពេល​ប្រកួត Austrian Cup ផង​ដែរ។

ទស្សនា​វីដេអូ ហេតុការណ៍​នេះ​ខាង​ក្រោម។

ប្រភព: Dailypost NG

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២