Connect with us

បាល់ទាត់អន្តរជាតិ

Roma ត្រៀម​ទិញ​ផ្ដាច់កុងត្រា​របស់​ខ្សែការពារ​ស្លាប Angelino

Published

on

ខ្សែការពារ​ស្លាប​សញ្ជាតិ​អេស្ប៉ាញ Angelino បាន​ចំណាយ​ពេល​ពេញ​មួយ​​រដូវកាល​នេះ​ជាមួយ​ក្លឹប AS Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្លឹប​អាឡឺម៉ង់ RB Leipzig។ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​កន្លង​មក កីឡាករ​វ័យ 27 ឆ្នាំ​រូបនេះ​បាន​បង្ហាញ​ខ្លួន 37 ប្រកួត ដែល​ស្មើ​នឹង 2583 នាទី ឲ្យ​ក្លឹប Roma។

យ៉ាង​ណា​មិញ Angelino ក៏​បាន​រួម​ចំណែក​ស៊ុតបញ្ចូលទី​បាន 1 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ម្ដង​ផង​ដែរ។ នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ Angelino ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រឡប់​ទៅ​ក្លឹប​ដើម​របស់​ខ្លួន RB Leipzig វិញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​យោងតាម​អ្នក​កាសែត​លោក Nicolo Schira បាន​អះអាង​ថា ពេល​នេះ Roma មាន​បំណង​ចរចា​ដើម្បី​ទិញផ្ដាច់​កុងត្រា​របស់ Angelino ឲ្យ​ក្លាយ​ជា​កីឡាករ​ពេញ​សិទ្ធិ​របស់​ពួក​គេ។

គេ​បាន​ដឹង​ថា ក្លឹប AS Roma មាន​ជម្រើស​ក្នុង​ការ​ទិញ​កីឡាករ​រូបនេះ​ក្នុង​តម្លៃ​ប្រហែល​ជា 5 លានអឺរ៉ូ ខណៈ​ដែល​កុងត្រា​របស់ Angelino នៅ​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ 2025។ ដោយ​ឡែក​បើ​យោងទៅ​តាម Transfermarkt តម្លៃ​ខ្លួន​របស់​ខ្សែការពារ​រូប​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា អាច​មាន​តម្លៃ​ឡើង​ដល់ 8 លានអឺរ៉ូ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២