Connect with us

បាល់ទាត់អន្តរជាតិ

Erik ten Hag រងការ​ពិន័យ​មិន​ឲ្យ​ដឹកនាំ​កូន​ក្រុម នៅ​មួយ​ប្រកួត​បន្ទាប់

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Erik ten Hag នឹង​​ខក​ខាន​ការ​ដឹកនាំ​ក្រុម​នៅ​ប្រកួត Premier League បន្ទាប់​របស់​គាត់ ដែល​ត្រូវ​លេង​តទល់​​ជាមួយ Everton។ នេះ​គឺ​ដោយ​សារ​តែ​គ្រូ​បង្វឹក​សញ្ជាតិ​ហូឡង់​រូបនេះ​បាន​ទទួល​បាន​កាត​លឿង​ទី 3 របស់​គាត់ ក្នុង​រដូវកាល​នេះ អំឡុង​ពេល​ប្រកួត​ទល់​នឹង Luton Town កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

យ៉ាង​ណា​មិញ​នៅ​ក្នុង​ការ​ប្រកួត​នោះ បិសាចក្រហម​បាន​យក​ឈ្នះ Luton Town ក្នុង​លទ្ធផល 1 ទល់​នឹង 0 ដែល​ជា​ការ​រក​គ្រាប់​បាល់​បាន​ពី​សំណាក់​ខ្សែការពារ Victor Lindelof។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ Erik ten Hag នឹង​មិន​អាច​នៅ​ឈរ​បញ្ជា​កូន​ក្រុម​របស់​ខ្លួន ពេល​ប្រកួត​ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ Everton នៅ​ថ្ងៃ​ទី 26 ចុង​ខែ​នេះ​ឡើយ។

ដោយ​ឡែក​កាត​លឿង 2 លើក​ដំបូង​ដែល​លោក Erik ten Hag ទទួល​បាន គឺ​ការ​ប្រកួត​ទល់​នឹង​ក្លឹប​កាំភ្លើង​ធំ Arsenal និង Tottenham Hotspur ហើយ​លើក​ទី 3 ជា​ការ​ប្រកួត​ជាមួយ Luton Town កាល​ពី​ម្សិលមិញ ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ត្រូវ​បាន​ព្យួរ​មួយ​ប្រកួត​បន្ទាប់។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២