Connect with us

បាល់ទះ

តើ​អ្នក​ដឹង​ទេ​ថា ប្រទេស​ណា​ដែល​លេង​បាល់ទះ​ខ្លាំង​ជាង​គេ​នៅ​លើ​ពិភពលោក?

Published

on

ប្រិយមិត្ត​​ដែល​ស្នេហា​វិស័យ​កីឡា​បាល់ទះ​ជាច្រើន​ប្រហែល​ជា​ចង់​ដឹង​មិន​ខាន​ថា តើ​ប្រទេស​ណា​ដែល​លេង​បាល់ទះ​ខ្លាំង​ជាង​គេ​លើ​ពិភពលោក។ ថ្ងៃនេះ ក្រុម​ការងារ​យើង​នឹង​​បង្ហាញ​ពី​ចម្លើយ​នៃ​ចម្ងល់​មួយ​នេះ។ ស្ថិតិ​របស់ FIVB បាន​បង្ហាញ​ពី​ចំណាត់​ថ្នាក់​នៃ​ក្រុម​ជម្រើស​ជាតិ​ដែល​លេង​បាល់ទះ​ផ្នែក​បុរស​ល្អ​បំផុត​ទាំង 84 ក្រុម។

យោងតាម​តារាង​នៃ​ការ​អាប់ដេត​ចុង​ក្រោយ​មួយ​ដោយ FIVB បាន​ឲ្យ​ដឹង​ថា បាល់ទះ​បុរស​របស់​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​មួយ ជា​ក្រុម​ខ្លាំង​ជាង​គេ ដោយ​មាន​ការ​វាយ​តម្លៃ​ពិន្ទុ​សរុប 407.74 ខណៈ​ដែល​ក្រុម​លេខ​ពីរ គឺ​បាល់ទះ​របស់​សហរដ្ឋអាមេរិក ដែល​មាន​ការ​វាយ​តម្លៃ​ពិន្ទុ 375.29។

បន្ត​ពី​នោះ​ទៀត ក្រុម​លេខ​បី​បាន​ទៅ​លើ​បាល់ទះ​បុរស​របស់​អ៊ីតាលី ដោយ​មាន​ការ​វាយ​តម្លៃ​ពិន្ទុ 359.02។ ក្រុម​ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 4 គឺ​ប្រេស៊ីល ដែល​មាន​ពិន្ទុ​សរុប 345.73 និង​ក្រុម​លេខ 5 គឺ​ជប៉ុន ជាមួយ​នឹង​ការ​វាយ​តម្លៃ​ពិន្ទុ 327.95។ លេខ 6 គឺ​ក្រុម​ជម្រើស​ជាតិ​បារាំង, លេខ 7 អាហ្សង់ទីន, លេខ 8 ស្លូវេនី, លេខ 9 ស៊ែប៊ី និង​លេខ 10 អ៊ីរ៉ង់។

ប្រភព: Vvolleyballworld

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២