បាល់ទះ
ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ឈ្នះជើងឯកតេជោលីគ ក្រោយយកឈ្នះវិសាខា ក្នុងវគ្គផ្ដាច់ព្រ័ត

កាលពីប៉ុន្មានម៉ោងមុននេះ ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់តេជោលីគ ប្រចាំឆ្នាំ 2023/2024 បានរកឃើញម្ចាស់ជើងឯកហើយ ដែលបានទៅក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស។ យ៉ាងណាមិញ ការដែលបានក្លាយជាជ័យជំនះនេះ ពួកគេបានឈ្នះទៅលើក្រុមខ្លាំងវិសាខា ដោយលទ្ធផល 3 សិត ទល់នឹង 1 សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
អ្នកគាំទ្រដែលបានទស្សនានៅកីឡដ្ឋានផ្ទាល់ ក៏ដូចជានៅតាមគេហដ្ឋានពិតជាមានការភ្ញាក់ផ្អើល ដោយមិននឹកស្មានថា ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្សអាចយកឈ្នះទៅលើវិសាខា ដែលសុទ្ធតែពោរពេញដោយកីឡាករមានសមត្ថភាពជាច្រើន។
ក្រោយការប្រកួតបញ្ចប់ទៅ ក្នុងមជ្ឈដ្ឋានកីឡាបាល់ទះនេះ អ្នកគាំទ្រជាច្រើនបានពោលសរសើរមិនដាច់ពីមាត់ចំពោះគុណភាពលេងរបស់កីឡាករឆ្នើម LUWI ដែលមានសញ្ជាតិឥណ្ឌូណេស៊ីរបស់ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ជាមួយបច្ចេកទេស និងទេពកោសល្យលេងដ៏អស្ចារ្យរបស់គាត់។
ប្រភព: Facebook