បាល់ទាត់ជាតិ
សហព័ន្ធប្រកាសពីការចាកចេញរបស់លោក Keisuke Honda ក្នុងតួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិឈុតធំ

កាលពីប្រហែល 1 ម៉ោងមុននេះ សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសរបស់យើង បានប្រកាសជាផ្លូវការណ៍អំពីការចាកចេញរបស់គ្រូបង្វឹកលោក Keisuke Honda ដោយអស់ភារៈកិច្ចជាមួយក្រុមជម្រើសជាតិឈុតធំហើយ។ យ៉ាងណាគ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះ នៅបន្តដឹកនាំឈុតយុវជនអាយុក្រោម 22 ឆ្នាំ ត្រៀមប្រកួត SEA Games នៅខែឧសភាខាងមុខ។
យោងតាមផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសរសេរថា៖ “សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកចាត់ការទូទៅ លោក Keisuke Honda សម្រាប់ការចូលរួមចំណែក ចំណាយពេលវេលាផ្ទាល់ខ្លួន និងខិតខំប្រឹងប្រែងជាមួយក្រុមជម្រើសជាតិកម្ពុជា “ឈុតធំ” នាពេលកន្លងមក ពោលគឺចាប់តាំងពីខែសីហា ឆ្នាំ 2018 ដល់ខែមករា ឆ្នាំ2023 នេះ ដោយការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិថៃ គឺជាការប្រកួតចុងក្រោយរបស់លោក ជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា (ឈុតធំ)”។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់បន្ថែមទៀតថា៖ “លោក Keisuke Honda នឹងបន្តភារៈកិច្ចរបស់ខ្លួនក្នុងបេសកកម្មចុងក្រោយ ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម 22 ឆ្នាំ ដែលគ្រោងនឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់នៅក្នុងខែកុម្ភៈ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡា SEA Games នៅខែឧសភា ឆ្នាំ 2023 ខាងមុខនេះ។
ប្រភព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ14 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi