បាល់ទាត់ជាតិ
Privat Mbarga និង Ogawa ត្រៀមបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតថ្ងៃស្អែក
នៅថ្ងៃស្អែកនេះ (វេលាម៉ោង 7:00 នាទីយប់) ក្រុមជម្រើសជាតិកម្ពុជានឹងទទួលស្វាគមន៍ក្រុមភ្ញៀវប៉ាគីស្ថាន ដែលជាការប្រកួត FIFA World Cup 2026 វគ្គជម្រុះជុំទីមួយ។ យ៉ាងណាមិញ មានការរំពឹងទុកថា កីឡាករពីររូបដែលទើបនឹងចូលសញ្ជាតិកម្ពុជាគឺ Privat Mbarga និង Yudai Ogawa នឹងបង្ហាញខ្លួននៅក្នុងការប្រកួតនោះ។
Yudai Ogawa ដែលមានសញ្ជាតិដើមជាជនជាតិជប៉ុន ត្រូវបានសហព័ន្ធបាល់ទាត់ប្រកាសថា គាត់បានចូលសញ្ជាតិខ្មែរកាលពីថ្ងៃទី 06 ដើមខែនេះ ខណៈដែល Privat Mbarga បច្ចុប្បន្នកំពុងលេងនៅក្លឹប Bali United FC ប្រទេសឥណ្ឌូនេស៊ី ត្រូវបានសហព័ន្ធប្រកាសផ្លូវការណ៍ពីការចូលសញ្ជាតិរបស់គាត់កាលពីម្សិលមិញ។
ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើការប្រកួតដោយមានការគិតទុកថា នឹងល្អប្រសើរជាងមុន ដោយមានកីឡាករសំខាន់បន្ថែមពីនាក់។ Yudai Ogawa គឺជាខ្សែបម្រើកណ្ដាលដ៏មានពិសោធន៍មួយរូប ព្រោះគាត់បានប្រកបអាជីពបាល់ទាត់ជាមួយក្លឹបនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2018 មកម្ល៉េះ។ ដូចគ្នានេះដែរ Privat Mbarga ក៏ធ្លាប់ជាខ្សែប្រយុទ្ធឆ្នើមដែលលេងជាច្រើនឆ្នាំ នៅប្រទេសកម្ពុជាមុនពេលគាត់ចាកចេញទៅចូលរួមជាមួយ Bali United។
ប្រភព: Wikipedia
-
បាល់ទាត់អន្តរជាតិ5 days ago
Pedro Porro ប្រាប់ថា ខ្លួនចង់មានអាជីពបាល់ទាត់អស្ចារ្យ ដូចកីឡាករឆ្នើម 2 រូបនេះ!!!
-
បាល់ទាត់អន្តរជាតិ5 days ago
Borussia Dortmund កំពុងរៀបចំថវិការទិញយកខ្សែការពារមួយរូបរបស់ Man City
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រោយលឺថា Barcelona ចង់បាន West Ham ឡើងតម្លៃខ្លួនខ្សែប្រយុទ្ធរូបនេះដល់ 100 លានអឺរ៉ូ