បាល់ទាត់ជាតិ
អ្នកគាំទ្រមួយចំនួន បង្ហាញអារម្មណ៍មិនចង់ឲ្យ Micah Burton ប្ដូរមកលេងឲ្យក្រុមជម្រើសជាតិកម្ពុជា
ថ្មីៗនេះ កីឡាករកូនកាត់ខ្មែរអាមេរិកដែលមានឈ្មោះថា Micah Burton កំពុងត្រូវបានអ្នកស្នេហាវិស័យកីឡាបាល់ទាត់ចាប់អារម្មណ៍ជាខ្លាំង ពិសេសក្នុងអំឡុងពេលដែលកីឡាករឆ្នើមរូបនេះ បានជាប់ឈ្មោះនៅក្នុងឈុតយុវជនដែលលេងតំណាងឲ្យក្រុមជម្រើសជាតិសហរដ្ឋអាមេរិកជាផ្លូវការណ៍។
Micah Burton គឺជាកីឡាករដែលពាក់លេខ 9 ជាខ្សែបម្រើប្រយុទ្ធ U17 របស់សហរដ្ឋអាមេរិក ដែលចូលរួមក្នុងការប្រកួត FIFA World Cup 2023 អាយុក្រោម 17 ឆ្នាំ។ កីឡាករដែលកើតក្នុងឆ្នាំ 2006 រូបនេះ លេងក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធ។ ម្តាយរបស់ Micah Burton មានដើមកំណើតខ្មែរ ហើយគាត់កើតនៅរដ្ឋ Minnesota សហរដ្ឋអាមេរិក។
សម្រាប់ក្លឹបបាល់ទាត់អាជីព Micah Burton កំពុងលេងឲ្យក្លឹប Austin FC II ក្នុងលីគអាមេរិក MLS Next Pro។ គាត់បានបង្ហាញខ្លួនឲ្យ U17 សហរដ្ឋអាមេរិកចំនួន 18 ប្រកួតមកហើយ ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់។
ប្រសិនបើ Micah Burton ចង់មកលេងឲ្យក្រុមជម្រើសជាតិកម្ពុជា ពិតជាបាន ព្រោះគាត់មានដូនតាជាជនជាតិខ្មែរ ហើយគាត់ក៏មិនទាន់បង្ហាញខ្លួនជាមួយក្រុមឈុតធំរបស់អាមេរិកដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រមួយចំនួនបង្ហាញមតិយល់ឃើញដោយនិយាយបែបលេងសើចថា “Micah Burton គួរតែលេងឲ្យក្រុមជម្រើសជាតិអាមេរិកល្អជាងមកទទួលបទពិសោធន៍ជាមួយក្រុមគោព្រៃកម្ពុជា”។ អ្នកខ្លះទៀតបានលើកឡើងថា “កុំមកអីល្អជាង នាំតែខូចអនាគតទេ”។
ប្រភព: ASEAN FOOTBALL
-
បាល់ទាត់អន្តរជាតិ3 days ago
Martin Zubimendi ប្រាប់មូលហេតុដែលគាត់បដិសេធមិនចូលរួមជាមួយ Liverpool
-
បាល់ទាត់អន្តរជាតិ5 days ago
Al-Ittihad ដាក់សំណើរផ្ទេរ 35 លានអឺរ៉ូ លើខ្សែប្រយុទ្ធរបស់ក្លឹបកាំភ្លើងធំ Arsenal
-
បាល់ទាត់អន្តរជាតិ3 days ago
Dani Carvajal បញ្ជាក់ថា ខ្លួននឹងចាកចេញ បើក្លឹបលែងត្រូវការ