បាល់ទាត់ជាតិ
ក្លឹបម្ចាស់ជើងឯក Cambodian League 2 ដង្ហែរពានអបអរជុំវិញក្រុងព្រះសីហនុ

ដំណើរផ្សងព្រេងនៃការប្រកួត Cambodian League 2 ដែលជាពានលីគធំលំដាប់ទី 2 របស់ប្រទេសកម្ពុជា បានបញ្ចប់ទៅកាលពីម្សិលមិញនេះ ដោយរកឃើញជើងឯកគឺជាក្លឹបបាល់ទាត់ឡាយហ្វខេត្តព្រះសីហនុ (Life Football Club)។ យ៉ាងណាមិញ នៅថ្ងៃនេះដែរ ពួកគេបានធ្វើការអបអរជ័យជំនះរបស់ខ្លួនដោយដង្ហែរពាននៅតំបន់ទីតាំងសំខាន់ៗមួយចំនួននៅក្នុងខេត្តរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាសជាផ្លូវការណ៍ដោយ Life Football Club បានឲ្យដឹងថា៖ “ពួកយើងនឹងមានការដង្ហែរពាន ដើម្បីថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់នៅខេត្តព្រះសីហនុ ចាប់ពីម៉ោង 3:30 នាទី រសៀល ដល់ ម៉ោង 6:00 នាទី ល្ងាច នៅថ្ងៃទី 2 ខែមេសា ឆ្នាំ 2024″។
គួរដឹងផងដែរថា ក្លឹបបាល់ទាត់ឡាយហ្វខេត្តព្រះសីហនុ (Life Football Club) ដែលជាម្ចាស់ជើងឯក Cambodian League 2 នឹងត្រូវប្រូម៉ូតឡើងមកលេងនៅលីគលំដាប់ទី 1 (Cambodian Premier League) នៅរដូវកាលក្រោយ។
ប្រភព: Life Football Club