បាល់ទាត់អន្តរជាតិ
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
កាលពីម្សិលមិញក្លឹបយក្សអាឡឺម៉ង់ Borussia Dortmund បានយកឈ្នះលើ PSG (1-0) ក្នុងការប្រកួតជើងទី 2 នៃពានរង្វាន់ UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់រដូវកាល 2023/2024។ យ៉ាងណាមិញ នេះជាលើកទី 3 ហើយក្នុងប្រវត្តិសាស្ត្ររបស់ Borussia Dortmund ដែលពួកគេបានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រនេះ។
បន្ទាប់ពីការផ្លុំកញ្ចែបញ្ចប់ការប្រកួតរវាងក្រុមទាំង 2 អាជ្ញាកណ្តាលជនជាតិអ៊ីតាលីគឺលោក Daniele Orsato មិនអាចទប់ទឹកភ្នែកបាន ដែលធ្វើឲ្យមនុស្សជាច្រើននៅទីនោះមានការភ្ញាក់ផ្អើល។ ក្រោយមក មិនយូរប៉ុន្មានទើបគេបានដឹងពីមូលហេតុដែលអាជ្ញាកណ្ដាលរូបនេះយំ។
ការស្រក់ទឹកភ្នែករបស់លោក Daniele Orsato គឺដោយសារវាជាការប្រកួតចុងក្រោយ ក្នុងក្របខ័ណ្ឌ UEFA Champions League ដែលគាត់ធ្វើជាអាជ្ញាកណ្ដាលកាត់សេចក្ដី ខណៈដែលបុរសវ័យ 48 ឆ្នាំរូបនេះ គ្រោងនឹងចូលនិវត្តន៍ពីអាជីពរបស់ខ្លួន បន្ទាប់ពីព្រឹត្តិការណ៍ Euro 2024។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
បិសាចក្រហមអាចនឹងបញ្ចេញ Joshua Zirkzee ដើម្បីប្ដូរយកខ្សែប្រយុទ្ធដ៏លេចធ្លោរម្នាក់នៅលីគអ៊ីតាលី
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែការពារ 2 រូបនេះ អាចនឹងមានម្នាក់ផ្ទេរទៅលេងនៅ Real Madrid ឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 days ago
Griezmann នឹងចូលរួមជាមួយក្លឹប Inter Miami នៅចុងបញ្ចប់នៃរដូវកាលនេះ!!!